នៅ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​នេះ អតីត​តារា​តារា​ចម្រៀង​ផលិតកម្ម M កញ្ញា ពេជ្រ សូលីកា បាន​ចេញ​មុខ​បំផុស​ដល់​​ប្រិយមិត្ត​អ្នក​គាំទ្រ​របស់​នាង ចូល​រួម​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​សម្តេច​តា ព្រះបាទ​នរោត្តម សីហនុ ដែល​បាន​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី ១៥ តុលា​ឆ្នាំ​មុន​នៅ​ប្រទេស​ចិន។

អត្ថបទ៖ ពេជ្រ សូលីកា នៅ​សល់​ចំហាយ​ចាស់

ការ​អំពាវ​នាវ​នេះ ចំ​ពេល​ដែល​គម្រប់​ខួប​១​ឆ្នាំ​ហើយ នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរ​ក្សត្រ ជា​សម្តេច​តា សម្តេច​តា​ទួត និង​តា​លួត​នៃ​យើង បាន​ឈាន​មក​ដល់​ថ្ងៃ​ទី ១៥ តុលា ២០១៣​នេះ។

តាម​រយៈ​រូប​ថត​មួយ​សន្លឹក គេ​ឃើញ​ពេជ្រ សូលីកា ដែល​ស្ថិត​ក្នុង​សំលៀក​បំពាក់​ស​ខ្មៅ ជាមួយ​នឹង​មិត្ត​រួម​អាជីព​ពីរ​នាក់​ទៀត គឺ​កញ្ញា ទេព បូព្រឹក្ស និង​កញ្ញា តាក់ម៉ា នោះ អតីត​តារា​ចម្រៀង​រូប​នេះ បាន​សរសេរ​សារ​ថា “សូម​ប្រជាជន​ខ្មែរ ចូល​រួម​កាន់ទុក្ខ​ព្រះ​វិញ្ញាណក្ខន្ឋ សម្ដចតា ទាំង​អស់​គ្នា នៅ​ថ្ងៃ​ស្អែក​នេះ(ថ្ងៃ​នេះ) ជួយ Share ផង​មិត្ត”។

អត្ថបទ៖ ទស្សនា​ទិដ្ឋភាព​វិមាន​​ព្រះ​បរម​រូប​សម្ដេច​តា​​នៅ​ពេល​យប់

កញ្ញា មិន​បាន​អធិប្បាយ​អ្វី​ទៀត​ទេ ប៉ុន្តែ​ប្រិយមិត្ត​អ្នក​គាំទ្រ បាន​ឆ្លើយ​តប​ថា ពួក​គេ​នឹង​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ តាម​ការ​អំពាវ សូលីកា ហើយ​ពួក​គេ​ប្រមាណ​ជាង ២០០ នាក់​បាន​ចែក​ចែក​ការ​អំពាវ​សារ​នេះ ទៅ​ដល់​ប្រិយមិត្ត​អ្នក​គាំទ្រ​កញ្ញា​ដទៃ​ទៀត។

អត្ថបទ៖ រម្លឹក​ដល់​ព្រឹត្តិការណ៍​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ មាន​អារម្មណ៍​​​ក្ដុកក្ដួល

សម្តេច​ព្រះ​មហា​វីរក្សត្រ នរោត្តម​សីហនុ បាន​សោយ​ទិវង្គត កាល​ពី​ថ្ងៃ ១៥ តុលា ឆ្នាំ​២០១២​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយ​ព្រះ​រោគា​ពាធ។ រាជរដ្ឋាភិបាល​បាន​ប្រកាស​យក​ថ្ងៃ ១៥ តុលា ជា​ជា​ថ្ងៃ​បុណ្យ​ជាតិ និង​បាន​អំពាវនាវ​ដល់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ជំនាន់​ក្រោយ ឱ្យ​បន្ត​រក្សាទុក​ថ្ងៃ​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​គោរ​ព​​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ ព្រះ​វរ​បិ​តា​ជាតិ​សម្តេច​ឪ នរោត្តម​សីហនុ៕

អត្ថបទ៖ ទារិកា