អ្នក​មេ​ម៉ាយ​កូន​១ ស្រេង សុគន្ធដា ហៅ​ខ្ញុង​ត្រូវ​បាន​ប្រុស​ក្មេង​ម្នាក់​​កៀកកើយ​យ៉ាង​​ជិត​ស្និទ្ធ ដែល​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា នាង​កំពុងតែ​បង្កាត់​ចំណង​ស្នេហ៍​​​ជា​មួយ​គ្នា។ ប៉ុន្តែ​​ការ​សង្ស័យ​នេះ​ត្រូវ​បាន​នាង​​ចេញ​មុខ​បដិសេធ។

អាន៖ ខ្ញុង​​ទម្លាយ​អាថ៌កំបាំង​រឿង​​​សំពះ​អាចម៍​គោ

រូប​ថត​​ជា​ច្រើន​សន្លឹក​ ដែល​អ្នក​នាង​ខ្ញុង​​បាន​ថត​ជា​មួយ​​ប្រុស​ក្មេង​​នោះ ត្រូវ​បាន​នាង​បង្ហាញ​លើ Wall Facebookរបស់​នាង​កាល​ពី​ពេល​ថ្មីៗ​នេះ។ នៅ​ក្នុង​រូបភាព​គេ​ឃើញ​ បុរស​នោះ​​មាន​វ័យ​ប្រហែល​ជា​​តិច​ជាង​នាង​ច្រើន​ឆ្នាំ ដោយ​នៅ​ក្នុង​នោះ​នាង​បាន​​កៀកកើយ​ទ្រូង​ជា​មួយ​បុរស​នោះ​ជា​ខ្លាំង ដែល​នាំ​ឲ្យ​កើត​មាន​មន្ទិល។

អាន៖ ខ្ញុង​បែកញើស​ហូរ​ដូច​ទឹក​លើ​យន្តហោះ

ខ្ញុង កៀកកើយ​ជាមួយ​ប្រុស​ក្មេង (រូបថត​ Facebook)

ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាល​ពី​ពេល​ថ្មីៗ​នេះ ខ្ញុង​បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ប្លែក​ជាង​ធម្មតា ជា​មួយ​​បុរស​ម្នាក់​នោះ​ពិត​ប្រាកដ​មែន ប៉ុន្តែ​ភាព​ស្និទ្ធ​ស្នាល​ទាំង​នោះ​​មិន​មែន​ក្នុង​ន័យ​ស្នេហា​នោះ​​ទេ។

ខ្ញុង​បាន​​បញ្ជាក់​ប្រាប់​ថា បុរស​នោះ​ គឺ​ជា​មេ​ជាង​ផាត់​មុខ​ធ្វើ​សក់ ប្រចាំ​នៅ​ សុខគា​ សម្អាងការ​បូតា ដែល​តែង​តែ​ជួយ​ផាត់​មុខ​ធ្វើ​សក់​ឲ្យ​នាង​ជា​​ប្រចាំ​នៅ​ពេល​ដែល​មាន​កម្មវិធី​ម្ដងៗ។ នាង​បន្ត​ថា នាង​​បាន​ស្រលាញ់​រាប់​​អាន​បុរស​ម្នាក់​នោះ​ប្រៀប​បាន​ទៅ​នឹង​បង​ប្អូន​បង្កើត​នឹង​គ្នា ត្បិត​អី​បុរស​នោះ​ជា​មនុស្ស​ល្អ​ម្នាក់ ដែល​តែង​តែ​ជួយ​លួងលោម​នឹង​លើក​ទឹក​ចិត្ត​នាង​ជា​និច្ច ពេល​ដែល​នាង​ពិបាក​ចិត្ត​។

អាន៖ ខ្ញុង​គ្មាន​គម្រោង​ជួបសង្សារ​ ដែលជា​​​អាណិកជន​​នៅ​អូស្ត្រាលី​ទេ

ខ្ញុង​បាន​លើក​ឡើង​ថា ទំនាក់​ទំនង​របស់​នាង​នឹង​បុរស​ម្នាក់​នោះ ប្រសិន​បើ​អ្នក​ផ្សេង​មិន​បាន​​ស្គាល់​ឲ្យ​ស៊ីជម្រៅ​ទេ​នោះ អាច​នឹង​មាន​ការ​យល់​ច្រឡំ​ទៅ​លើ​​រឿង​ផ្សេង ស្រប​ពេល​ដែល​នាង​តែងតែ​និយាយ​ជា​​មួយ​ប្រុស​ក្មេង​ម្នាក់​នោះ​ថា បងៗ​ពេញៗ​មាត់ ខណៈ​ដែល​បុរស​ម្នាក់​នោះ​មាន​វ័យ តិច​ជាង​នាង​​រហូត​ដល់​ទៅ​៣ឆ្នាំ។

ខ្ញុង​បាន​បញ្ជាក់​​ប្រាប់​ទៀត​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​នាង ហៅ​បុរស​ម្នាក់​នោះ​ថា បងៗ បើ​ទោះ​បី​ជា​បុរស​នោះ​អាយុ​តិច​ជាង​នាង ក៏​ព្រោះ​តែ​នាង​គោរព​ស្រលាញ់​បុរស​នោះ ប្រៀប​ដូច​ជា​បង​ប្រុស​​។

អ្នក​មេម៉ាយ​កូន១​រូប​នេះ​​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​រឿង​ស្នេហា​មិន​មែន​នាង​មិន​ចង់​គិត​នោះ​ទេ ទៅ​ថ្ងៃ​អនាគត​​នាង​ត្រូវ​កែ​គិតគូរ ប៉ុន្តែ​​នាង​ព្រួយ​ខ្លាច​​ដំបៅ​​ចាស់​កើត​ឡើង​មក​​លើ​នាង​ម្ដង​ទៀត ហេតុ​នេះ​មុន​សម្រេច​ចិត្ត​នាង​ត្រូវ​តែ​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ៕

អាន៖ កូន​ខ្ញុង ចូលលេង​កំប្លែង

អត្ថបទ៖ ខុត សីហា

រូបថត៖ Facebook