Microsoft ជា​ក្រុមហ៊ុន​អាមេរិក​ដ៏​ល្បី​ឯកទេស​ខាង Software និង​មាន​បុគ្គលិក ​ច្រើន​ជាង ៩ពាន់​នាក់ និង​មាន​ទ្រព្យ​សម្បត្តិ​សរុប​យ៉ាង​ច្រើន​រហូត​ជាង ១៤០ពាន់​លាន​ដុល្លារ (គិត​ត្រឹម​ឆ្នាំ ២០១៣)។ គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ ប្រភព​ចំណូល​មួយ​ក្នុង​ចំណោម​នោះ​គឺ​បាន​ពី​អាជីវកម្ម Windows ចុះ​ក្រៅ​​ពី​នេះ នៅ​មាន​អ្វី​នៅ​ពី​ក្រោយ​ទៀត?

អាន៖ Steve Ballmer ប្រកាស​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ!

ក្រុមហ៊ុន Microsoft ដែល​កំពុង​ស្ថិត​ក្នុង​ការ​រៀបចំ​ជ្រើសរើស​នាយក​ប្រតិបត្តិការ​ថ្មី​បន្ត​ពី​លោក Steve Ballmer ដែល​នឹង​ចូល​និវត្តន៍​នៅ​ប្រហែល ១០ខែ​ទៀត​នេះ ​ថ្ងៃ​នេះ​មាន​ការ​របាយការណ៍​ពី​គេហទំព័រ businessinsider បង្ហាញ​ថា ក្រៅ​ពី​ចំណូល​បាន​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Windows OS ហើយ នៅ​មាន Server & Tools, ពាណិជ្ជកម្ម Office (Office business), Online និង​សេវាកម្ម ព្រម​ទាំង​ឧបករណ៍​សម្រាប់​កម្សាន្ត។

ខាង​ក្រោម​នេះ​ជា​ក្រាហ្វិក​បង្ហាញ​ពី​ចំណូល​របស់ Microsoft ចាប់​តាំង​ពី​ត្រីមាស​ទី ៤ ឆ្នាំ២០០៥ រហូត​ដល់ ត្រីមាស​ទី៤ ឆ្នាំ២០១៣។

គិត​មក​ដល់​ឆ្នាំ២០១៣​នេះ ក្រុមហ៊ុន Microsoft មាន​បុគ្គលិក​ចំនួន ៩៧០០០នាក់ និង​ទ្រព្យសម្បត្តិ​សរុប ១៤២,៤៣ពាន់​លាន​ដុល្លារ​អាមេរិក។

សូម​ចុច​អាន៖ អាថ៌កំបាំង​នៅ​ពីក្រោយ​មូលហេតុ​​ដែល​ Microsoft ​ទិញ​យក​​ផលិតផល​​ Nokia​ ​

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ businessinsider, image.jpg