Breaking News
Loading...
Monday, October 14, 2013

៥ យ៉ាង​សំរាប់​ពង្រឹង​ការចងចាំ​


​នៅពេលដែល​មនុស្ស​កាន់​តែ​ចំរើន​វ័យ​ឡើង​នោះ ការចងចាំ​រឺក៏​ប្រព​ន្ធ័​ខួរក្បាល​ប្រាកដជា​មានការ​ធ្លាក់ចុះ​ខ្សោយ ហើយ​មានការ​ភ្លេចភ្លាំង​ទៅតាម​នោះ​ផងដែរ​។ ខាងក្រោម​នេះ​ជា​គន្លឹះ​ខ្លីៗ​ក្នុងការ​រក្សា​ការចងចាំ​ឲ្យ​នៅបាន​ល្អ​:

 

១ ទទួលទាន​នំ​បុ័ង​ជា​អាហារ​ពេលព្រឹក វា​ជា​កត្តា​ដ៏​ល្អ​មួយ​ដោយសារ​ថា វា​មាន​សារជាតិ​កាបូន​អ៊ី​ដ្រា​ត​ដែល​និង​បំ​លែង​ទៅជា​សារធាតុ​គ្លុយកូស​ដែល​ជួយ​ឲ្យ​សមត្ថភាព​នៃ​ការចងចាំ​មានដំនើរ​ការល្អ ដូចនេះហើយ​មិនគួរ​មើលរំលង​នៅ​នំ​បុ័ង​នេះ​ទេ​។​


២ ចូលរួម​ថ្នាក់​ហ្វឹកហាត់​ប្រដាល់​មុន​និង​ទៅធ្វើ​ការ ដោយសារ​ថា​ការហាត់​ប្រាណ​ជំរុញ​ឲ្យ​សម្ពាធ​ឈាម​មានដំនើរ​ការល្អ​នៅត្រង់​ផ្នែក​ខួរក្បាល​។ លោកអ្នក​ក៏​អាច​ជ្រើសរើស​ថ្នាក់​ហាត់ប្រាណ​ផ្សេងៗ​ទៀត​បាន​ផងដែរ​។​


៣ ប្តូរ​ទម្រង់​អក្សរ​នៃ​ការកត់ត្រា​របស់​អ្នក ពីព្រោះ​ការធ្វើ​បែបនេះ​ត្រូវបាន​គេ​រកឃើញថា វា​បាន​ជួយ​ក្នុងការ​ចងចាំ​រយះពេល​វែង​។​
៤ មើល​គេហទំព័រ​ផ្សេងៗ​នៅពេល​ថ្ងៃត្រង់ ដោយសារ​ថា​ការស្វែងរក​អ្វីដែល​ថ្មីៗ​ដែល​ជាទី​ចាប់​អារ​ម្ម​ណ៏​អាច​ជំរុញ​ឲ្យ​សរីរាង្គ​ខួរក្បាល​ផ្នែក​ខាងមុខ​អាច​គ្រប់គ្រង​ការចងចាំ​បានល្អ​។​


៥ ពិ​សារជាតិ​ស្រវឹង​ក្នុង​បរិមាណ​តិចតួច ផ្អែកទៅលើ​ការសិក្សា​ថ្មី​បាន​រកឃើញថា ក្នុង​ជាតិ​ស្រវឹង​មាន​សារជាតិ​ដែល​ធ្វើ​ឲ្យ​ស្មារតី​ចុះ​អន់​ខ្សោយ​និង​បណ្តាល​ឲ្យ​ឆាប់​ភ្លេចភ្លាំង​។ ដូចនេះហើយ គួរ​ជៀសវាង​នៅ​គ្រឿង​ស្រវឹង​តាម​ដែល​អាច​ទៅបាន​៕

   

T16

ប្រភពពី៖​ www.techno2day.biz

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved