ភាពយន្ត​ភាគ​បុរាណ​ចិន​ “Return of the condor Heroes”​ ឬ​ដែល​ទស្សនិកជន​ខ្មែរ​ស្គាល់​ថា​ “រន្ទះ​ដាវ​ឥន្ទ្រី​ទេព​” កំពុង​តែ​ថត​សារ​ជា​ថ្មី​ឡើង​វិញ​ហើយ​ ​​​ខណៈ​ដែល​​​​តួ​អង្គ​សៀវ​ឡុង​នី​ និង​យ៉ាង​គួ​​​កំពុង​រង​ការ​
រិះគន់​ ​​និងសើច​ចំអក​ពី​សំណាក់​ទស្សនិកជន។ ​

សូម​ចុច​អាន៖ ឆាវ​ឆាវ​ រឿង​​ “​សាមកុក” ​​ជា​នរណា?​

មុន​នេះ​ ​​​តារា​ឯក​ស្រី​ Michelle Chen ​ដែល​សម្ដែង​ជា​តួ​អង្គ​សៀវ​ឡុង​នី​ក៏​ត្រូវ​បាន​រិះគន់​ម្ដង​រួច​ហើយ​ថា​ នាង​មិន​ស្អាត​ ​និង​ធាត់​មិន​សម​ជា​សៀវឡុង​នី​ ​​សិស្ស​ប្អូន​ស្រី​ពៅ​បក្ស​ផ្នូរ​បុរាណ​ជំនាន់​ទី​៣​ នោះ​ទេ​​ម្យ៉ាង​ទៀត​ ​ថែម​ទាំង​មាន​ព័ត៌មាន​ថា​ ​អ្នក​ដឹក​នាំ​រឿង​ជ្រើស​រើស​យក​តារា​សិច​ស៊ី​មក​សម្ដែង​ជា​លី​ម៉ក់​ឆូវ​គឺ​ដើម្បី​បំបាក់​នាង​ថែម​ទៀត​ផង​។

ប៉ុន្តែ​សម្រាប់​ពេល​នេះ​ប្រហែល​ជា​ដល់​វេន​ស៊យ​ទាំង​សៀវឡុងនី​ ​និង​យ៉ាង​គួ​ថ្មី​ហើយ ​​ព្រោះ​នៅ​ពេល​នេះ​ ​​ខាង​ផលិតកម្ម​បាន​បង្ហាញ​ Poster រូបភាព​រឿង ​​និង​តួ​អង្គ​សំខាន់​ទាំង​ពីរ​ត្រូវ​បាន​មហាជន​រិះគន់​​ថា ​​ទាំង​សំលៀកបំពាក់​ ​ទាំង​ម៉ូដ​សក់​គឺ​មិន​សម​នឹង​តួ​អង្គ​ទេ​។

អ្នក​ទស្សនា​ថែម​ទាំង​បាន​សម្ដែង​សេចក្ដី​មិន​ពេញ​ចិត្ត​ចំពោះ​អ្នក​រៀបចំ​សំលៀកបំពាក់​ដែល​រៀបចំ​សំលៀក​បំពាក់​បួន​ពណ៌​ខុស​គ្នា​ ​ដែល​នេះ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​សៀវឡុងនី​​ឬ​កូន​នាគ​តូច​ស្លៀក​ដែល​ស្លៀក​តែ​​សំលៀកបំពាក់​ពណ៌​ស​ប៉ុណ្ណោះ​។​

ចំពោះ​ Chen Xiao ដែល​សំដែង​ជា​តួ​អង្គ​យ៉ាង​គួ​វិញ ​​ត្រូវ​បាន​អ្នក​ទស្សនា​យល់​ថា ​​ម៉ូដ​សក់​និង​សំលៀក​បំពាក់​យ៉ាងគួ​ ​គឺ​ដូច​ទៅ​នឹង​តួ​អង្គ​​សៀវ​យ៉ាវ​ក្នុង​រឿង​ “Chinese Paladin” អ្នក​ទាំង​នោះ​ថែម​ទាំង​និយាយ​ទៀត​ថា ​​ប្រហែល​មក​ពី​អ្នក​ដឹកនាំ Yu Zheng ​ត្រូវ​ថ្នាំ​ពុល​​ឬ​ក៏​ងប់ងុល​នឹង​រឿង​នោះ​ហើយ​ទើប​ការ​ស្លៀក​ពាក់​តួ​អង្គ​ទាំង​ពីរ​ដូច​គ្នា​យ៉ាង​នេះ។

សូម​អាន៖ សៀវ​ ឡុង​នី​ មិន​ត្រឹម​តែ​ស្អាត​​ និង​រម្យទម​ទេ​ ​និយាយ​បាន​បី​ភាសា​ទៀត

Yu Zheng បាន​ថ្លែង​នៅ​ក្នុង​បណ្ដាញ​សង្គម​ប្រទេស​ចិន ​Sina Weibo ថា​ ​មិន​ថា​ប្រិយមិត្ត​គិត​​យ៉ាង​ណា​ទេ​ ​ក្រុម​ការងារ​និង​រូប​គាត់​​ផ្ទាល់​សុទ្ធ​តែ​ចង់​ធ្វើ​ឲ្យ​រឿង​ចេញ​មក​ល្អ​មើល មិន​តែ​ប៉ុណ្ណោះ​គាត់​បាន​និយាយ​ទៀត​ថា ​​មុន​នឹង​កាត់​សេចក្ដី​រឿង​គាត់ ​​​សូម​ឲ្យ​រង​ចាំ​មើល​ដល់​ពេល​រឿង​គាត់​ថត​ចប់​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​សិន។

ទោះ​ជា​មាន​មតិ​រិះគន់​ច្រើន​យ៉ាងណា​ក្ដី ​​ក៏​មាន​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​ចេញ​មក​ជួយ​ការ​ពារ​អ្នក​ដឹកនាំ​រឿង​រូប​នេះ​ដែរ​ថា ​​មុន​នេះ​អ្នក​ដឹកនាំ​រឿង​ Jacklyn Wu ក៏​បាន​រៀបចំ​សំលៀក​បំពាក់​ឲ្យ​សៀវឡុងនី​ពណ៌​ខ្មៅ​ដែរ​ជា​ដើម​។

​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​​នៅ​តែ​អ្នក​ខ្លះ​ចេញ​មក​សរសេរ​​ក្នុង​អត្ថន័យ​កណ្ដាល​​ដែរ​ថា​ ការ​ដែល​អ្នកគាំទ្រ​រឿង​នេះ​ចេញ​មុខ​ឈ្លោះ​គ្នា​​ ​គឺ​ជា​រឿង​ហត់​ឥត​ប្រយោជន៍​ហើយ​ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​ជួយ​ផ្សព្វផ្សាយ​រឿង​នេះ​ឲ្យ​ Yu Zheng ​ទៅ​វិញ​ទេ​ ​ដូច្នេះ​ចាំ​មើល​សិន​ថា​ ​ពេល​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​គឺ​យ៉ាង​ណា។

មើល​ទៅ​រឿង​ “រន្ទះ​ដាវ​ឥន្ទ្រី​ទេព​”ថ្មី​នេះ​មាន​តែ​តារា​សិចស៊ី​ Zhang Xin Yu ទេ​ដែល​មិន​បាន​រង​ការ​រិះគន់​ព្រោះ​សម្រស់​ដ៏​ល្អ​ត្រកាល​របស់​នាង​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ថា​មិន​ចាញ់​សៀវឡុងនី​ប៉ុន្មាន​នោះ​ទេ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត​​​​​​​​​​​…