ប្រទះឃើញ សាកសពខ្មោច មាំមី មានអាយុកាល ៣០០ឆ្នាំ នៅប្រទេសចិន
ចិន៖យោងទៅតាមគេហទំព័របរទេសមួយបានចុះផ្សាយថា តំបន់មួយកន្លែងនៅប្រទេសចិន បានកប់សាកសពខ្មោច មាំមី ដែលមានអាយុកាល ៣០០ឆ្នាំ មកហើយ ត្រូវបានគេប្រទះឃើញ ។
តាមសេចក្តីរាយការណ៍ បានឲដឹងថា សាកសពខ្មោចមាំមីចំនួន ២សាកសព បានក្លាយទៅជាក្រោងឆ្អឹង ចែណែកសាកសពមួយទៀតគឺនៅ ល្អមិនមែនជាគ្រោងឆ្អឹង ។
នៅពេលដែល
ពួកក្រុមអ្នកបុរាណវិទូត្រូវបាន យកសាច់របស់សាកសពមាំមី ទៅដើម្បីសិក្សា នឹងស្រាវជ្រាវ ហើយស្បែកទាំងនោះក៏បានប្រែទៅជាពណ័ខ្មៅ ។
សាកសពទាំងនេះត្រូវបានគេប៉ាន់ប្រមាណថា ចេញមកពីខ្សែរាជវង្សឈីង ។ សាកសពទាំងនេះត្រូវបានគេរកឃើញរកនៅ ថ្ងៃទី ១០ខែ តុលា ក្នុងតំបន់សាងសង់មួយ ដែលមានជំរៅ ២ម៉ ក្នុងដី ហើយត្រូវបានរកឃើញនៅ Xiangcheng ខេត្ត Henan នៅចំកណ្តាលនៃប្រទេសចិន ។
ប្រភពពី៖ www.readkhmer.com
0 comments:
Post a Comment