Breaking News
Loading...
Saturday, October 5, 2013

សត្វ​ផ្សោត​និង​ត្រី​អណ្តែង​យក្ស​នៅ​កម្ពុជា អាច​នឹង​ផុត​ពូជ ដោយ​សារ​​ទំនប់​​​វា​រី​​​អគ្គិ​សនី ដុន​​សា​​ហុង


​រាជធានី​ភ្នំពេញ ៖ ប្រទេស​ឡាវ​​បាន​ជូន​​ដំ​ណឹង ដល់​​គណៈ​កម្ម​ការ ទន្លេ​មេ​គង្គ ក្នុង​​សប្តាហ៍​​នេះ​​ថា​ ​ខ្លួន​​នឹង​​ចាប់​ផ្តើម​​ស​កម្ម​ភាព សាង​សង់​ទំ​នប់​​វា​រី​​អគ្គិ​ស​នី ដុន​​សា​ហុង ដែល​​​អ្នក​ជំនា​ញ​​​ផ្នែក​​បរិ​ស្ថាន បាន​​លើក​ឡើង​ថា អាច​​បង្ក​​ការ​គំរាមកំហែង ដល់​ប្រព័ន្ធ​អេកូឡូស៊ី នៅ​តំបន់​ចរន្តទឹក​ទន្លេ មេគង្គ​ក្រោម​ ​និង​មាន​ផលប៉ះពាល់​ខ្លាំង​ ​លើ​ជីវភាព​រស់នៅ របស់​ប្រជាជន​កម្ពុជា ជាច្រើន​សែន​នាក់​។​

 

​ជំនាញការ​ផ្នែក​បរិស្ថាន បាន​លើកឡើងថា​ ​ទំ​បន់​វា​រី​អគ្គិសនី​ដែល​ស្ថិតនៅ មិន​ដល់​មួយ​គីឡូម៉ែត្រ ពី​ព្រំប្រទល់​កម្ពុជា​នេះ​ ​នឹង​ទំនងជា​នាំ​ឲ្យ សត្វ​ផ្សោត​ដែល​កំពុង ជិត​ផុត​ពូជ​ស្រាប់ នៅក្នុង​ខេត្តក្រចេះ​ ​ព្រមទាំង​ត្រី អណ្តែង​យក្ស មេគង្គ​ជួប​គ្រោះភ័យ​ផងដែរ​។ គម្រោង​ទំនប់​វា​រី​អគ្គិសនី ដុន​សា​ហុង អាច​ផលិត ថាមពល​អគ្គិសនី​បាន ២៦០ ម៉េ​ហ្គា​វ៉ា​ត់​។​

 

​លោកស្រី អា​មេ ត្រា​ដេ​ម នាយិកា​អង្គការ​ទន្លេ​អន្តរជាតិ​ ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ ​បាន​លើកឡើងថា​ ​ពូជ​សត្វ​ផ្សោត ដែល​ជិត​ផុត​ពូជ​នេះ អាចនឹងទទួល​រង​នូវ ផលប៉ះពាល់​អវិជ្ជមាន​ ​ពី​កត្តា​ពីរ​យ៉ាង ដែល​បង្កឡើង ដោយ​សកម្មភាព សាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ​ ​ពោលគឺ កត្តា​ខ្វះ​ត្រី​ ​និង​សកម្មភាព យក​ថ្ម​ចេញពី​អាង​ទន្លេ​។ ត្រី​ផ្សោត​ពិតជា ងាយ​នឹងរង​ផលប៉ះពាល់​ខ្លាំង ដូច្នេះ​ស្ថានភាព ប្រែប្រួល​ទាំងនេះ​នឹង … ទំនងជា នាំ​ឲ្យ​មាន​បញ្ហា​ខាតបង់​យ៉ាងច្រើន លើ​សត្វ​ទាំងនេះ​ ​។​

 

​ដុន សា​ហុង គឺជា​ទំនប់​វា​រី​អគ្គិសនី​ទី​២ ដែល​ប្រទេស​ឡាវ នឹង​សាងសង់​ ​បន្ទាប់ពី​ទំនប់ វា​រី​អគ្គិសនី សា​យ៉ា​បូរី ដែល​ទទួលរង នូវ​សម្លេង​រិះគន់​យ៉ាងច្រើន​។ ក៏ប៉ុន្តែ អ្នកស្រី ត្រា​ដេ​ម បានលើកឡើង​បន្តទៀតថា​ ​ទំនប់ ដុន​សា​ហុង អាច​នឹងមាន​ផលប៉ះពាល់ កាន់តែខ្លាំង​ឡើងលើ​ចំនួន​ត្រី​ នៅក្នុង​បណ្តា​ប្រទេស តាម​ដង​ទន្លេមេគង្គ​ ​ជាពិសេស​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ទំនប់​នេះ ស្ថិតនៅ​កៀក​នឹង​ព្រំដែន​។​

 

​គេ​មិនដឹង​ទេ​ថា​ ​តើ​សកម្មភាព​សាងសង់​ទំនប់ វា​រី​អគ្គិសនី​នេះ នឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ​។​ ក្រុមហ៊ុន​ដែល​នឹង ទទួល​ការសាងសង់​ទំនប់ វា​រី​អគ្គិសនី​នេះ គឺ​ក្រុមហ៊ុន មេ​ហ្គា ហ្វឺ​សខប​ភើ រ៉េ​សិន បឺ​ហាដ របស់​ប្រទេស​ម៉ាឡេស៊ី ដែល​មិន​ធ្លាប់​កសាង ទំនប់​វា​រី​អគ្គិសនី ណាមួយ​ទេ​កាលពីមុន​។ ប្រទេស​ឡាវ ​បាន​លើកឡើងថា​ ​ទំនប់​វា​រី​អគ្គិសនី​នេះ នឹងមិន​បង្ក​ផលប៉ះពាល់ ដល់​វិស័យ​ជលផល​ទេ​ ​ដោយសារតែ​ត្រី​នឹង អាច​បំ​ផ្លាស់​ទី​តាម ចរន្តទឹក​ហូរ​ផ្សេងៗ​ទៀត នៅ ជុំវិញ​តំបន់​កោះ​ទាំង ៤.០០០ កន្លែង​ ​នៅ​ភាគខាងត្បូង នៃ​ប្រទេស​ឡាវ​៕

Four Thousand Islands Wat 051016 Wat 051017

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved