Breaking News
Loading...
Tuesday, October 22, 2013

នារី​ ២នាក់​ ចេញ​ពី​ធ្វើ​​ការ​ត្រូវ​ជន​សង្ស័យ​កាប់​ប្លន់​យក​ម៉ូតូ​​អាយ​ខន​បាន​សម្រេច​


រាជធានីភ្នំពេញ ៖ នារី ២នាក់ ខណៈដែលចេញពីធ្វើការ ត្រូវជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ទៅ លើនារីម្នាក់ជាអ្នកបើកបរ បណ្តាលឲ្យរយះដៃរបួសធ្ងន់ ប្លន់យកម៉ូតូអាយខន ១គ្រឿង បានដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី ទៀបភ្លឺចូលថ្ងៃទី២២ តុលា ២០១៣ នៅចំណុចមុខផ្ទះនារីរងគ្រោះ ផ្លូវលំច្រកចូលកាសែតអង្គរវត្ត ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ នារី ២នាក់ ខាងលើ បានចេញពីធ្វើការនៅហាងការ៉ាអូខេ ប៊េសស្តារ ជិះម៉ូតូអាយខន ពណ៌ឈាមជ្រូកលាយស ១គ្រឿង ធ្វើដំណើរតាមផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខផ្ទះ ក៏មានជនសង្ស័យ ២នាក់ ជិះម៉ូតូឌ្រីម ១គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃកាប់ទៅលើនារីម្នាក់ជាអ្នកបើកបរ បណ្តាលឲ្យរយះដៃរបួសធ្ងន់ ដេរអស់ ១៥ថ្នេរ ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពប្លន់ហើយ ក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីស្រាវជ្រាវរកជនសង្ស័យមកផ្ទន្ទាទោសតាមច្បាប់៕





0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved