Breaking News
Loading...
Wednesday, October 2, 2013

ត្រូវ​ផ្លៃ​ព្រួញ មាន​ងៀង​មុខ​​ពីរ​​​ដោត​​​ជាប់​​ពោះ មកដល់ពេទ្យស្លាប់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ដែល​ជាប់​ផ្លែ​ព្រួញ​ នៅ​​នឹង​​ពោះ​​ឆ្កឹង​​ដ​ក​​មិន​​រួច ដោយ​សារ​​​ក្រុម​​​ជន​​​មិន​​​ស្គាល់​​មុខ លប​​បាញ់​​ប៉ង​​ធ្វើ​ឃាត ពេល​​ចេញ​ពី​​រាំ​ធុង​បាស់ ក្នុង​ភូមិ​​របស់​ខ្លួន ត្រូវ​បាន​​ក្រុម​គ្រួសារ​​បញ្ជូន មក​​ពី​​​ខេត្ត​​ក្រ​​ចេះ ដើ​ម្បី​​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ តែ​ជា​អកុសល គ្រូពេទ្យ​មិនអាច​ជួយ​សង្គ្រោះបាន ក៏ត្រូវ​ស្លាប់បាត់​បង់ជីវិត កាលពី​រសៀល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣​។​ ​

ជនរងគ្រោះ​មានឈ្មោះ ឆាន សិទ្ធ អាយុ ១៩​ឆ្នាំ ត្រូវ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ជួយ​ធ្វើការ​វះកាត់ យក​ផ្លែ​ព្រួញ​ចេញរួច​ហើយ ក៏ត្រូវ​ស្លាប់​តែម្តង​។ ជនរងគ្រោះ ត្រូវ​ជន​មិន​ស្គាល់មុខ លួច​បាញ់​មួយ​ផ្លែ​ព្រួញ ចំពោះ​ជាប់​ឆ្កឹង ខណៈដែល​ដើរចេញ​ពី​វង់រាំ​ធុងបាស់ នៅ​វត្ត​ក្នុងភូមិ​របស់ខ្លួន កាលពី​វេលា​ម៉ោង ២២ យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ ​

ក្រុមគ្រួសារ​បាន​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់ពី​ឈ្មោះ ឆាន សិទ្ធ ត្រូវផ្លែ​ព្រួញ​មុត​ដោត​ឆ្កឹង​ចំពោះ ដក​មិន​រួច​ព្រោះ​ផ្លែ​ព្រួញ​នោះ មាន​ងៀង​មុខ​ពីរ​។ មុនដំបូង​ក្រុមគ្រួសារ ក៏បាន​បញ្ជូន​ឈ្មោះ ឆាន សិទ្ធ ទៅ​ពេទ្យ​បង្អែក​ខេត្ត​ដែរ តែដោយសារ ក្រុមគ្រូពេទ្យ​នៅ​ទីនោះ មិន​អាចជួយ​សង្គ្រោះបាន ក៏បាន​នាំមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយបាន​ធ្វើការ​វះកាត់ យក​ផ្លែ​ព្រួញ​ចេញ​ហើយ តែ​ជា​អកុសល មិនអាច​សង្គ្រោះ​អាយុជីវិត​បាន​៕

Wat-021012

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved