Breaking News
Loading...
Saturday, October 5, 2013

អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតែ​ចៀសវាង​


​ក្នុងពេល​មាន​ផ្ទៃពោះ អ្វី​ដែល​ល្អ​គួរតែ​ញ៉ាំ​អាហារ​ណា​ដែល​ធ្វើ​ពី​ធម្មជាតិ ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែរ ដែល​ពួកគេ​គួរតែ​ចៀសវាង​។​
 
​អាហារ​សមុទ្រ​
​អាហារ​សមុទ្រ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​ប្រយោជន៍​ដល់​ទារក​ក្នុង​ផ្ទៃពោះ​។ ប៉ុន្តែ​អ្នក​ត្រូវតែ​ចៀសវាង​ញ៉ាំ​អាហារ​សមុទ្រ​ណា​ដែល​មាន​ជាតិ​បារត​ខ្ពស់ ព្រោះ​វា​អាច​បំផ្លាញ​ខួរក្បាល​របស់​កូន​បាន​។ ចូរ​ចៀសវាង​ត្រី​ឆ្លាម​, ក្តាម និង​ត្រី​សា​លមុង ព្រោះ​អាហារ​ទាំងនេះ​មាន​ជាតិ​បា​រត​។​
 
​អាហារ​ឆៅ​
​យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ឆៅ និង​អាហារ​មិន​ទាន់​ឆ្អិន​ល្អ ព្រោះ​អាហារ​ទាំងនេះ​ប្រហែល​ជា​ផ្ទុក​ទៅ​ដោយ​បាក់តេរី និង​វីរុស​ដែល​អាច​ប៉ះពាល់​ទាំង​ម្តាយ និង​កូន​បាន​។ ចូរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ និង​ទុក​ក្លាសេ​ដើម្បី​កុំអោយ​មាន​មេរោគ​ចូល​បាន​។​
 
​បន្លែ និង​ផ្លែឈើ​មិន​បាន​លាង​សម្អាត​

​យក​ល្អ​គួរតែ​ចម្អិន​អាហារ​អោយបាន​ឆ្អិន​ល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​។ មិន​ត្រូវ​ញ៉ាំ​អាហារ​ដែល​មិន​ទាន់​ចម្អិន​, ឆៅ ឬ​មិន​ទាន់​ឆ្អិន​ឡើយ​។ អាហារ​ទាំង​នេះ​ប្រហែលជា​មាន​បាក់តេរី និង​មេរោគ​ដែល​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។ ចូរ​លាង​សម្អាត​រាល​ផលិតផល​អាហារ​ទាំងអស់​មុន​ពេល​អ្នក​ចម្អិន​វា​។​
 
​ជាតិ​កាហ្វេ​អ៊ី​ន​, តែ​, និង​ស្រា​

​ចូរ​ចៀសវាង​អោយបាន​ដាច់ខាត​ចំពោះ​ជាតិ​កាហ្វេ​អ៊ី​ន​, តែ និង​ស្រា​ក្នុងពេល​មាន​ផ្ទៃពោះ ដើម្បី​កុំអោយ​កូន​កើត​មក​ខូច​អវៈយវៈ និង​ផលវិបាក​។ ភេសជ្ជៈ​ទាំងបី​ប្រភេទ​នេះ​អាច​បង្កើន​ការ​ប្រឈម​នឹង​ការ​រលូត​បាន​៕
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved