Breaking News
Loading...
Friday, October 4, 2013

ក្រុមហ៊ុន​ស៊ី​មេន​កាត​បន្ថយ​ការងារ​១៥០០០​កន្លែង​នៅ​ឆ្នាំ​២០១៤


​មុយ​និច៖ ក្រុមហ៊ុនទូរស័ព្ទ​យក្ស​អាល្លឺម៉ង់​ស៊ី​មេន​បានបង្ហាញ​គម្រោង​កាត់បន្ថយ​ការងារ​ចំនួន​១៥០០០​កន្លែង នៅ​ឆ្នាំ​២០១៤ នេះ​បើតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​កាលពី​ថ្ងៃអាទិត្យ​ថ្មីៗ​នេះ​។​

​លោក Joe Kaeser នាយក​ប្រតិបត្តិ​ថ្មី​ប្រចាំ​ក្រុមហ៊ុន​វិស្វកម្ម​អឺរ៉ុប Siemens AG នឹង​កាត់បន្ថយ​ការងារ​ច្រើនជាង​ការគ្រោងទុក​ជាបឋម​ដើម្បី​បង្កើន ប្រាក់ចំណេញ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ខកខាន​តាម​មិនទាន់​គូប្រជែង​របស់ខ្លួន ដូចជា ក្រុមហ៊ុន GE និង​ក្រុមហ៊ុន ABB ជាដើម​ផងដែរ​។​

​លោក Oliver Santen អ្នកនាំពាក្យ​ប្រចាំ​ក្រុមហ៊ុន Siemens បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​កាត់បន្ថយ​ការងារ​ចំនួន ១៥ ពាន់​កន្លែង​ស្មើនឹង ៤ ភាគរយ​នៃ​កម្លាំង​ពលកម្ម​ចំនួន ៣៧ ម៉ឺន​នាក់​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ពិភពលោក ហើយ ១ ភាគ ៣ នៃ​ការកាត់បន្ថយ​ការងារ​នេះ​នឹងធ្វើ​ឡើង​ក្នុង​ទីផ្សារ នៅ​អាល្លឺម៉ង់​។ ដំបូង Siemens មាន​ផែនការ​កាត់បន្ថយ​ការងារ​តែ ៨ ពាន់​កន្លែង​ប៉ុណ្ណោះ តែ​ឆ្នាំ​២០១៤ មាន​រហូតដល់​ទ្វេដង​៕ 

04b1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved