បើ​និយាយ​ពី​តារា​ស្រី​ហូលីវូដ​សញ្ជាតិ​ខ្មែរ​ Angelin Jolieប្រិយមិត្ត​ភាគ​ច្រើន​ច្បាស់​ជា​​នឹក​ដល់​ភាព​មាន​មេត្តា​ធម៌ ​​និង​ចិត្ត​សប្បុរសធម៌​របស់​នាង​ ​​ព្រោះ​នាង​មិន​ត្រឹម​តែ​បាន​សុំ​​កូន​ខ្មែរ​​ឈ្មោះ​ Maddox​ មក​ចិញ្ចឹម​​ ​​និង​បាន​ជួយ​​បង្កើត​មូលនិធិ​​ជួយ​ប្រទេស​កម្ពុជា​ដ៏​ច្រើន​នោះ​ទេ​ ​នាង​និង​គូ​ដណ្ដឹង​ក៏​បាន​​បង្កើត​មូលនិធិ​ជួយ​ដល់​ពលរដ្ឋ​អាមេរិក​ដោយ​បាន​ជួយ​​សង់​​ផ្ទះ​ដែល​ត្រូវ​បាន​​ព្យុះ​ទីហ្វុង​បំផ្លិចបំផ្លាញ​​នា​​ពេល​កន្លង​ផង​ដែរ។ ​ក្រៅ​ពី​នេះ​ នៅ​មាន​ការងារ​​មនុស្សធម៌​ជា​ច្រើន​ទៀត ​​ដែល​នាង​បាន​ធ្វើ​នា​ពេល​កន្លង​មក​នៅ​ជុំ​វិញ​ពិភពលោក។ ​​​​​

សូម​ចុច​អាន៖ តារា​ស្រី​ហូលីវូដ​១០​រូប​នេះ ពេល​មាន​ផ្ទៃ​ពោះ​​អីចឹង​ទៅ​នៅ​តែ​ស្អាត​ទៀត​អត់?

ប៉ុន្តែ​ទស្សនិកជន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ ​នៅ​ពីក្រោយ​ទឹក​មុខ​ដ៏​ស្លូត​បូត​ ​និង​ភាព​សិច​ស៊ី​របស់​នាង​ ​មាន​លាក់​បង្កប់​រឿង​អាថ៌កំបាំង​១០យ៉ាង​ដែល​ធ្វើ​អ្នក​បាន​ដឹង​ហើយ​​ភ្ញាក់ផ្អើល​​គ្រប់​គ្នា៖​

១. ​ដាក់​កាំបិត​ក្នុង​បន្ទប់​គេង ៖ Angelina គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​កាំបិត​​បំផុត​រហូត​ដល់​នាង​បាន​យក​កាំបិត​ទៅ​ទុក​នៅ​ក្នុង​បន្ទប់​គេង​ទៀត​ផង ​​ដែល​ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​គេ​យល់​ថា ​​នាង​ជា​ប្រភេទ​មនុស្ស​​ចូលចិត្ត​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ពេល​រួម​ដំណេក​។​​​​
២. យក​ឈាម​មក​ស៊ីញ៉េ​ ​៖ Angelina បាន​រៀបការ​ជាមួយ​ Billy Bob កាល​ពី​ឆ្នាំ​២០០០​។​ក្នុង​ទំនាក់ទំនង​ស្នេហា​​របស់​អ្នក​ទាំង​ពីរ​ គឺ​កាល​ពី​២០០១ ​​ពួក​គេ​បាន​យក​ឈាម​មក​ស៊ីញ៉េ​លើ​បណ្ដាំ​មរតក​របស់​ពួក​គេ​។



៣. មិន​ចូលចិត្ត​ឱប ​៖ Jolie បាន​ទទួល​ស្គាល់​ថា​ ​មួយ​ជីវិត​នេះ​នាង​មិន​ចូលចិត្ត​ការ​ឱប​គ្នា​ទេ​ នាង​ថា​កុំ​ថា​ឡើយ​អ្នក​ដទៃ​សូម្បី​តែ​ម្ដាយ​នាង​ក៏​នាង​មិន​ចូលចិត្ត​ឲ្យ​​ឱប​នាង​ដែរ។​ នាង​ថែម​ទាំង​និយាយ​ទៀត​ថា​គ្រាន់​តែ​និយាយ​ពី​រឿង​ឱប​ក៏​ធ្វើ​ឲ្យ​នាង​ពិបាក​ដក​ដង្ហើម​ដែរ​។

​​៤. អាពាហ៍ពិពាហ៍​លើក​ដំបូង​សរសេរ​ឈ្មោះ​កូន​កំលោះ​ដោយ​ឈាម​របស់​នាង​ ៖ មុន​ពេល​រៀបការ​ជាមួយ​ Billy Bob និង​ភ្ជាប់​ពាក្យ​ជាមួយ​ Brad Pitt អ្នក​ម្ដាយ​ចិញ្ចឹម​កូនខ្មែរ​រូប​នេះ​​បាន​រៀបការ​ជាមួយ​Johnny Lee Miller ជា​តារា​សម្ដែង​រួម​គ្នា​ជាមួយ​នាង​ក្នុង​រឿង​ “Hackers” កាល​ពី​ឆ្នាំ​១៩៩៦។ ក្នុង​ពិធី​រៀបការ​កាល​ណោះ​ Jolie ស្លៀក​ខោ​ពណ៌​ខ្មៅ​អាវ​ស​ដែល​មាន​ឆ្លាក់​ឈ្មោះ​កូន​កំលោះ​ដោយ​ឈាម​របស់​នាង​ផ្ទាល់។

​​៥. មាន​សញ្ជាតិ​កម្ពុជា​ ៖ ក្នុង​អំឡុង​ពេល​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង​ “Tomb Raider” តារា​រូប​ស្រស់​នេះ​បាន​ស្រលាញ់​ចូលចិត្ត​ប្រជាជន ​​និង​ទឹក​ដី​ប្រទេស​ភូមិភាគ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ណាស់។ Jolie បាន​ចំណាយ​ថវិកា​ជួយ​ដល់​សហគមន៍​កម្ពុជា​យ៉ាង​ច្រើន​រហូត​ដល់​ឆ្នាំ​២០០៤​ ​នាង​​បាន​ទទួល​សញ្ជាតិ​ខ្មែរ​មួយ​ទៀត។ សូម​ចុច​អាន៖ កំពូល​តារា​សម្ដែង​​​ហូលីវូដ​​សញ្ជាតិ​ខ្មែរ​ Angelina Jolie រស់​បាន​តែ​បី​ឆ្នាំ​ទៀត​ទេ​

​​​៦. ស្នាម​សាក់​លើ​ខ្លួន​​មាន​បង្កប់​អត្ថន័យ​ ៖​ ការ​សាក់​លេខ​ចំនួន​ ​៧​ជួរ​លើ​ដៃ​ឆ្វេង​របស់​នាង​គឺ​តំណាង​ឲ្យ​ទីកន្លែង​កំណើត​គូ​ដណ្ដឹង​ Brad Pitt រួម​ទាំង​កូន​ៗ​ទាំង​៦​នាក់​របស់​នាង​ ​ដែល​ក្នុង​នោះ​មាន​ Maddox កុមារា​កម្ពុជា​ម្នាក់​ដែរ​។


៧. អ្នក​ម្ដាយ​ដ៏​សាមញ្ញ​ ៖ ទោះ​ជា​នាង​ជា​តារា​ល្បី​មាន​ចំណូល​ខ្ពស់​ប៉ុន្តែ​ Jolie បាន​ប្រាប់​ថា ​​គ្រួសារ​នាង​សាមញ្ញ​និង​ធម្មតា​បំផុត​ ម្យ៉ាង​ទៀត​នាង​ក៏​មិន​ខុស​ពី​អ្នក​ម្ដាយ​ដទៃ​ដែរ​​ ​គឺ​ការ​ដែល​មាន​កូន​ច្រើន​នាក់​នោះ​​គឺ​នាង​​មាន​តួនាទី​នាំ​ពួក​គេ​ទៅ​បន្ទោរ​បង់​នៅ​ពេល​ពួក​គេ​នៅ​ក្មេងៗ​។​

៨. ចូលចិត្ត​ទី​ខ្ពស់​ ៖ នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​នាង​បាន​ចុះ​ឈ្មោះ​ហាត់​រៀន​បើក​យន្តហោះ ​និង​មាន​ប័ណ្ណបើកបរ​ជា​ Pilotយន្តហោះ​ មិន​តែ​ប៉ុណ្ណោះ​នាង​ថែម​ទាំង​អាច​បើក​យន្តហោះ​ចម្បាំង​បាន​ទៀត​ផង​​។ ក្នុង​អំឡុង​ពេល​ដែល​ Brad Pitt រវល់​ថត​រឿង​នៅ​ទី​ឆ្ងាយ​ Jolie តែង​តែ​បើក​យន្ត​ហោះ​ដឹក​កូនៗ​ទៅ​លេង​ Brad ជានិច្ច​។


​៩. ចុះ​ឈ្មោះ​ត្រៀម​ទៅ​អវកាស​ ៖
Angelina និង​ Brad Pitt ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​តារា​ល្បី​ដូច​ជា​ Leonado Dicaprio,Ashton Kutcher  , Justin Bieber ជា​ដើម​ដែល​បាន​ចុះ​ឈ្មោះ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​អវកាស។ សូម​ចុច​អាន៖ ថា​ម៉េច​ Angelina Jolie ​និង​ Brad Pitt រៀបការ​រួច​ហើយ​?

​​
១០. មិត្ត​ភាព​ជាមួយ​បង​ប្រុស​ស្អិតល្មួត​​ ៖ អ្នក​ណា​ថា​ ​មាន​តែ​​​ប្អូន​ប្រុស​និង​បង​ប្រុស​ឬ​​ ​ប្អូន​ស្រី​និង​បង​​ស្រី​អាច​ស្រលាញ់​ ​និង​ស្អិត​ស្នាល​គ្នា​បាន​ តែ​សម្រាប់​ Angelina និង​បង​ប្រុស​ James Havenវិញ​គឺ​ខុស​គ្នា​ពួក​គេ​បាន​ទាំង​ថើប​មាត់​គ្នា​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ Academy Awards កាល​ពី​ឆ្នាំ​២០០០​ទៀត​ផង​។ James បាន​ប្រាប់​ថា ​​គេ​មាន​នារី​ដ៏​អស្ចារ្យ​ដូច​ជា Jolie ក្នុង​ជីវិត​រួច​​ហើយ​ដូច្នេះ​វា​ពិបាក​ខ្លាំង​ណាស់​ចង់​រក​អ្នកណា​ម្នាក់​ល្អ​ដូច​នាង​សម្រាប់​ជីវិត​គេ​ទៀត​នោះ៕​​ សូម​ចុច​អាន៖ តារា​ៗ​​ទាំង​​ប្ដី​​ទាំង​ប្រពន្ធ​​​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១៣ ​ ​​​​

​​