បំពង់​រាង​ស៊ីឡាំង​ធំ​មួយ​ដែល​បាន​កប់​អស់​រយៈពេល ៣០ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​គេ​ប្រទះ​ និង​ជីក​កកាយ​រក​ឃើញ mouse ដែល​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក​ Steve Jobs ធ្លាប់​បាន​ប្រើប្រាស់​នៅ​ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​កុំព្យូទ័រ Lisa របស់​លោក​តាំង​ពី​ឆ្នាំ១៩៨៣។

អាន៖ Tim Cook ថា ២ឆ្នាំ​ទៀត Tablet វ៉ា​ដាច់ PC ហើយ

Mouse ដែល​រក​ឃើញ​នៅ​ក្នុង​ស៊ីឡាំង

​កាល​ពី​ឆ្នាំ ១៩៨៣ លោក​បាន​ធ្វើ​បទ​បង្ហាញ​មួយ​នៅ​ឯ​សន្និសីទ​អន្តរជាតិ​ស្ដី​ពី​​ការ​រចនា​​​ផលិតផល​ដែល​មាន​ឈ្មោះ​ថា​ ​​International Design Conference នៅ​ក្នុង​ទីក្រុង Aspen រដ្ឋ Colorado សហរដ្ឋ​អាមេរិក។ រឿង​ដ៏​ចៃដន្យ​បំផុត​មួយ​បាន​កើត​ឡើង ហាក់​ចង់​ឆ្លុះ​បង្ហាញ​ឡើង​វិញ​ដោយ​ការ​ប្រទះ​ឃើញ​ Mouse ដែល Steve Jobs បាន​ប្រើ​សម្រាប់​ការ​ធ្វើ​បទបង្ហាញ​នៅ​ពេល​នោះ។ នេះ​គឺ​ជា Mouse ប្រើ​ជា​គូ​នឹង​កុំព្យូទ័រ Lisa របស់ Apple (Lisa Computer) ដែល​បាន​មាន​​​អាយុកាល​ប្រហែល ៣០ឆ្នាំ​មក​ហើយនេះ។

Apple Lisa Computer

រំលឹក​ពី​ព្រឹត្តិការណ៍​សន្និសីទ​ឌីហ្សាញ​នោះ​បន្តិច Steve Jobs បាន​និយាយ​នៅ​គ្រា​នោះ​ថា៖ “យើង​នឹង​ស្វែងរក​វិធី​ដើម្បី​ដាក់ (កុំព្យូទ័រ​មួយ) ទៅ​ក្នុង shoebox និង​លក់​វា​ក្នុង​តម្លៃ ២៥០០ដុល្លារ ហើយ​ចុង​ក្រោយ​យើង​នឹង​រក​វិធី​ដាក់​វា​នៅ​ក្នុង boo ទៀត”។ អំឡុង​ពេល​ដែល​ Steve Jobs ធ្វើ​បទ​បង្ហាញ​លោក​បាន​ពន្យល់​ថា​អំពី​លក្ខណៈ​សំខាន់​របស់​កុំព្យូទ័រ ៣យ៉ាង​ដូច​រូប​ព្រីនស្រ្គីន​ខាង​ក្រោម៖

ស៊ីឡាំង​ដ៏​ធំ​នេះ​មាន​ប្រវែង ៩,៧ម៉ែត្រ និង​មុខកាត់​ទំហំ ០,៤៥ម៉ែត្រ ផ្ទុក​ទៅ​ដោយ​របស់របរ​យ៉ាង​ច្រើន​មុខ​​ដែល​ត្រូវ​​បាន​វេច​ខ្ចប់​ដាក់​ក្នុង​ថង់​ប្លាស្ទិក។ ក្នុង​ចំណោម​របស់​សំណល់​ទាំង​នោះ ឃើញ​មាន​ក្រៅ​ពី mouse ដែល​លោក​ Steve Jobs ធ្លាប់​បាន​ប្រើ​ និង​នៅ​មាន​កញ្ចប់​ស្រាបៀ ៦ កំប៉ុង​ទៀត។