​ពេល​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ “Diamond World Tour” Rihanna បាន​ចំណាយ​ពេល សម្រាក​នៅ​តំបន់​ឆ្នេរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ថៃ​​​គឺ​ ​កោះ​ភូ​កេត។ នៅ​ពេល​កំពុង​សម្រាក តារា​រូប​នេះ​បាន​បង្ហោះ​រូបភាព​ក្នុង​បណ្ដាញ​សង្គម Instagram ​មួយ​សន្លឹក​ដែល​​​ ពាក់​វ៉ែន​តា​ខ្មៅ ថតរូប​ជាមួយ​សត្វ loris ហើយ​សរសេរ​ថា “មើល​ន៎! អ្នកណា​គេ​​និយាយ​អាក្រក់​ដាក់​ខ្ញុំ”។

Rihanna ពាក់ វ៉ែន តា ខ្មៅ ថតរូប ជាមួយ សត្វ loris នៅ កោះ ភូកេត ប្រទេស ថៃ

ក្រោយ​ពី​បាន​ឃើញ​រូបភាព​របស់​ Rihana ​អាជ្ញាធរ​​ប្រចាំ​នៅ​កោះ​ភូ​កេត​ ​​​បាន​ចេញ​ប្រតិបត្តិការ​​​​ស្វែង​រក​អ្នក​អនុញ្ញាត​ឲ្យ​តារា​រូប​នេះ​​​កាន់ និង​ថតរូប​ជាមួយ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ។

សូម​អាន៖ កំពូល​តារាសិច​ស៊ី​​​អាមេរិក​​​​ប្រចាំ​ឆ្នាំ​២០១៣ ​​របស់​ទស្សនាវដ្ដី​ FHM

​នៅ​យប់​​ថ្ងៃ​ទី​ ២២ ​ខែ​កញ្ញា ប៉ូលិស​​ក៏​ចាប់​បាន​ជនសង្ស័យ​ពីរ​នាក់ ដែល​ម្នាក់​​​​មាន​អាយុ ២០ឆ្នាំ​និង​ម្នាក់ទៀត​ជា​ក្មេង​ប្រុស​មាន​អាយុ ​១៦ឆ្នាំ​ ហើយ​ក៏​បាន​រឹបអូស​​​សត្វ Loris ចំនួន​២​ក្បាល​។ ​ ​ជន​សង្ស័យ​ទាំង​ពីរ​​​ក្បាល​​អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ ឲ្យ​ជាប់​ពន្ធនាគារ​ ៤​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​​​ប្រាក់​ចំនួន​ ៤ សែន​បាត ដែល​ត្រូវ​ជា​ប្រមាណ​ ​១៣០០ ដុល្លារ។

សូម​អាន៖ តារា​ចម្រៀង​ Rihanna គឺ​ជា​សុបិន​អាក្រក់​​!

Loris គឺ​ជា​សត្វ​ដែល​មាន​រូប​រាង​ស្រដៀង​នឹង​សត្វ​កំប្រុក​មាន​ភ្នែក​ធំ​។ វា​រស់នៅ​​​​តែ​​តំបន់​អា​ស៊ី​ភាគ​អាគ្នេយ៍​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​​ជា​ប្រភេទ​ពូជសត្វ​ដែល​ត្រូវ​ការពារ​របស់​ពិភពលោក៕