ទូរសព្ទ Galaxy Note 3 និង នាឡិកា Galaxy Gear ដែល Samsung ទើប​តែ​បញ្ចេញ​រូបរាង​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ដើម​ខែ​កញ្ញា​នេះ អតិថិជន​កម្ពុជា​អាច​ទិញ​កក់​មុន​ផលិតផល​ដ៏​ទំនើប​ទាំង​ពីរ​នេះ​បាន​ហើយ​ ដោយ​ Galaxy Note 3 តម្លៃ​ប្រហែល ​៧២០ ដុល្លារ ខណៈ ដែល Galaxy Gear តម្លៃ​ជាង ​២៨០ ដុល្លារ​អាមេរិក

តាម​រយៈ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន Samsung និង Smart Axiata អតិថិជន​កម្ពុជា​អាច​ទទួល​បាន​ផលិតផល​ដ៏​អស្ចារ្យ​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ មុន​ប្រទេស​ដៃ​ទៀត​ក្នុង​ពិភពលោក​នៅ​ថ្ងៃ ២៥ កញ្ញា​ ២០១៣ នេះ។

លោក Gwi Han Lee  អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា និង​ឡាវ​របស់ Samsung បាន​មាន​ប្រសាសន៍​ថា “យើង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ភាព​ជា​ដៃគូ​នេះ​ជាមួយ Smart។ Smart គឺ​ជា​ម៉ាក​សញ្ញា​ដ៏​ទាន់​សម័យ​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​នៅ​ក្នុង​ទីផ្សារ​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​នៅ​កម្ពុជា។ ជាមួយ Smart យើង​នឹង​នាំ​ជូន​នូវ​ឧបករណ៍​ដ៏​ថ្មី សន្លាង​នេះ​ដល់​អតិថិជន​នៅ​កម្ពុជា​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចេញ​លក់​នៅ​ទូទាំងពិភពលោក តាម​រយៈ​ការ​ផ្តល់ ជូន​នូវ​ការ​បញ្ជា​ទិញ​ជាមុន​ដ៏​ពិសេសនេះ”។

Galxay Note 3 មាន​អេក្រង់ Full HD Super AMOLED ធំជាង Note មុនៗ (ទំហំ ៥.៧ អ៉ីញ) ថែម​ទាំង​មាន​រាង​ស្ដើង និង​ស្រាល​ជាមុន (កម្រាស់ ៨.៣ ម.ម, ទម្ងន់ ១៦៨ ក្រាម)។ ល្បឿន​កាន់​តែ​លឿន និង​កាន់តែ​អស្ចារ្យ​ជាងមុន ជាមួយ 2.3 GHz Quad Core processor ប៉ុន្ដែ​វា​មាន​ថ្មកាន់​បាន​កាន់​តែយូរ រហូត​ដល់ ២៥ម៉ោង។

វា​ក៏​មាន​កាមេរ៉ា​ពី​ក្រោយ​ទំហំ ១៣ មេហ្គាភីក​សែល ជាមួយ Auto Focus និង Flash & Zero Shutter Lag ដែល​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់ អាច​ចាប់​យក​រូបភាព និង​សកម្មភាព​កាន់​តែ​ច្បាស់​ល្អ សូម្បី​តែ​នៅ​ក្នុង​ស្ថានភាព​ពន្លឺ​ទាប និង​មាន​សកម្មភាព​រស់រវើក យ៉ាង​ណា​ក៏ដោយ។ Note 3 ផ្ដល់​ជូន​នូវ​បច្ចេកវិទ្យា LTE (4G) ចុងក្រោយបំផុត។

ដោយឡែក Galaxy Geer ជា​នាឡិកា​ដ៏​ទំនើប​ដំបូង​បង្អស់​របស់ Samsung ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​សម្រួល​ដល់​ការងារ​ផ្សេងៗ ដល់​អ្នក​ប្រើប្រាស់ Note 3។ ក្រៅ​ពី​ថតរូប ចាក់​ចម្រៀង ឬ​មើល​ម៉ោង បច្ចេកវិទ្យា​នេះ​ក៏​អាច​លើក​ទូរសព្ទ និយាយ​ជំនួស Note 3 ផង​ដែរ ខណៈ​ដែល​ត្រូវ​បាន​ពាក់​នៅ​លើ​ដៃ​ជាប់ ដូច​នាឡិកា​នោះ។

លោក ថូម៉ាស់ ហ៊ុន នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា “យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ និង មោទនភាព​ក្រៃលែង ចំពោះ​ភាព​ជា​ដៃគូ​ជាមួយ Samsung នេះ។ វា​គឺ​ជា​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​ដល់ Smart ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អ៊ីនធឺណិត​ចល័ត។

អតិថិជន​កម្ពុជា​អាច​កក់​ Galaxy Note 3 និង Galaxy Geer ចាប់​ពី​ឥឡូវ​រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ហើយ​នឹង​បាន​ដល់​ដៃ​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ២០១៣ មុន​ការ​មក​ដល់​ជា​ផ្លូវការ​នៅ​កម្ពុជា​២ថ្ងៃ (មក​ដល់​កម្ពុជា​ជា​ផ្លូវការ​ថ្ងៃ​ទី​២៧ កញ្ញា) ។ ក្នុង​នោះ Samsung Galaxy Note 3 មាន​តម្លៃ ៧២០​ដុល្លារ ហើយ Galaxy Geer តម្លៃ ២៨០ដុល្លារ ។ ជាមួយ​នឹង​ការ​ទិញ Note 3 ពី​ក្រុមហ៊ុន Smart នឹង​មាន​ការ​ផ្តល់​ជូន ៥​កញ្ចប់​បន្ថែម ដូចជា​ទទួល​បាន​កញ្ចប់ អ៊ីនធឺណិត 1G រៀងរាល់​ខែ រហូត​ដល់​មួយ​ឆ្នាំ , ការ​ហៅ​ទូរសព្ទ ១០០០នាទី​រៀងរាល់​ខែ​រយៈពេល​១ឆ្នាំ ផ្តល់​ជូន​លេខ​ពិសេស និង​ស្រោម​ទូរសព្ទ រួម​ទាំង​មាន​ឱកាស​ចាប់​រង្វាន់​យក Galaxy Geer ផង​ដែរ។

អត្ថបទ៖ ក្រុមហ៊ុន Samsung