Breaking News
Loading...
Wednesday, September 18, 2013

ក្បាលមនុស្សជ័រ អស់សក់ ជាច្រើន បង្កការភ្ញាក់ផ្អើល ដល់ប្រជាជន


កាលពីពេលថ្មីៗនេះ អ្នកស្រុករស់នៅ ក្នុងទីក្រុង ស៊ីអាន ប្រទេសចិន បានមានការ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញមាន ក្បាលមនុស្សជ័រជាច្រើន (ម៉ាឡាកាំង) ត្រូវបានគេយកមកបោះចោល ក្នុងរបងបន្ទប់ម៉ាទ័រ ទប់ភ្លើង រួចមក។

អ្នករស់នៅទីនោះ បានក្រោកពីព្រលឹម ហើយក៏បានឃើញក្បាលមនុស្សជ័រ ជាច្រើន ដែលសំរាប់យកមក តាំងបង្ហាញសំលៀកបំពាក់ ត្រូវបានបោះពង្រាយ ពាសពេញ របងបន្ទប់ភ្លើង មួយកន្លែង ហើយសក់របស់មនុស្សជ័រ ទាំងនោះ ក៏ត្រូវបានកាត់ និង កោរ ខ្ទិចខ្ទី អស់ផងដែរ។ យ៉ាងណាមិញ តាមការសន្និដ្ឋាន របស់មន្រ្តីមានសមត្ថកិច្ច បានឲ្យដឹងថា អ្នកដែលយកមកបោះចោល ពង្រាយគ្មានសណ្តាប់ធ្នាប់នេះ អាចជាអ្នក នៅសាលាបង្រៀនកាត់សក់ ឬ មនុស្សឡប់សតិ ក៏អាចថាបាន។ ទោះជាយ៉ាងណា បុគ្គលិកសំអាត បានប្រើពេលពេញមួយព្រឹក ដើម្បីផ្លោះចុះផ្លោះឡើង ចូលទៅយក ក្បាលជ័រ ទាំងនោះ ទៅបោះចោល។

តើប្រិយមិត្តយល់យ៉ាងណា?









ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved