មួយ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​ Emmanuel Rivière ​និង​ពីរ​គ្រាប់​របស់​ Radamel Falcao ​នាំ​ឱ្យ​ក្រុម​ AS Monaco ​ឈ្នះ​ Bastia ​៣-០ ​ដើម្បី​បន្ត​គ្រប់គ្រង​ទី​​កំពូល​តារាង​​ក្របខ័ណ្ឌ Ligue 1 ​ខណៈ​ក្រុម​ Paris Saint Germain ​ដែល​ស៊ី​ម្ចាស់​ផ្ទះ​ Valenciennes ​១-០ ដោយ​ខ្សែ​ប្រយុទ្ធ Edinson Cavani នោះ ​នៅ​ដេញ​តាម​ពី​ក្រោយ​​ពីរ​ពិន្ទុ​ដដែល​។​

អត្ថបទ​៖ ក្រុម​ចាយ​លុយ​ធំ​ទាំង​ពីរ​របស់​បារាំង​ស្មើ​គ្នា​១-១​យប់មិញ

Radamel Falcao ស៊ុត​បាន​២​គ្រាប់​ទៀត​ឱ្យ Monaco យប់មិញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី Falcao រក​គ្រាប់​បាល់​ឱ្យ Monaco បាន​គ្រប់​ប្រកួត ចាប់​តាំង​ពី​ផ្ទេរ​មក​ពី​ក្រុម Atletico Madrid តម្លៃ​៨៥​លាន​ដុល្លារ​​មក​។​

អត្ថបទ​៖ ការ​ស៊ុត​​​ដែល​មាន​ល្បឿន​​​ជាង​ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ទាំង​១០​ក្នុង​ពិភព​បាល់ទាត់​

កីឡាករ Emmanuel Riviere

ក្រុម​ល្បី​មួយ​ទៀត គឺ Lyon បរាជ័យ ២-១ នៅ​ទឹកដី​ក្រុម Ajaccio ស្រប​ពេល Bordeaux មិន​អាច​ធ្វើ​អ្វី​ភ្ញៀវ​ Reims ​​បាន​ឡើយ ពោល​គឺ​ស្មើ​គ្នា​ ០-០​។​