ក្លិប​បិសាច​ក្រហម​ Manchester United បាន​ទម្លាក់​ក្លិប​គូ​ប្រជែង​ហង្ស​ក្រហម Liverpool ត្រឹម​ជុំ​ទី​៣ Capital One Cup យប់​មិញ​នេះ ក្រោយ​យក​ឈ្នះ ១-០។

Hernandez ស្រែក​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​

១គ្រាប់​របស់​ក្រុម​លោក David Moyes ធ្វើ​បាន​ដោយ​ថ្វី​ជើង​ខ្សែ​ប្រយុទ្ធ​ម៉ិកស៊ីកូ Javier Hernandez នៅ​ដើម​តង់​ទី​២ បន្ទាប់​ពី​ទទួល​បាល់​លើក​ចេញ​ពី​ជ្រុង​ដោយ Wayne Rooney។ មិន​ត្រឹម​តែ​អាច​ឡើង​ទៅ​ជុំ​បន្ទាប់​នោះ​ទេ ជ័យជម្នះ​នេះ​ក៏​ដូច​ជា​ការ​សងសឹក​មួយ​ភ្លាមៗ​ផង​ដែរ ត្បិត​អី​ក្រុម​ជើង​ឯក BPL មួយ​នេះ ទើប​នឹង​ចាញ់​ក្រុម​លោក Brenden Rodgers នៅ Anfield កាល​ពី​ដើម​ខែ​កន្លង​ទៅ។

នៅ​ក្នុង​ជំនួប​នេះ ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Luis Suarez របស់​ហង្ស​ក្រហម ដែល​ត្រូវ​ពិន័យ​កាល​ពី​ខែ​មេសា​ក្រោយ​ខាំ​ Branislav Ivanovic របស់ Chelsea នោះ ក៏​បាន​បង្ហាញ​មុខ​ជា​ថ្មី​ផង​ដែរ​ក្រោយ​ផុត​បម្រាម ដោយ​ចាប់​ដៃ​គូ​ជាមួយ Daniel Sturridge។ កីឡាករ​វ័យ​២៦ឆ្នាំ​រូប​នេះ មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​នោះ​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច។

អត្ថបទ​ទាក់ទង៖ Suarez ​ផុត​បម្រាម​ហើយ ​និង​ទំនង​ជា​ចូល​លេង​ពេល​ហង្ស​ក្រម​ប៉ះ​បិសាច​ក្រហម​ស្អែក​

ក្រោយ​ជ័យជម្នះ​នេះ បិសាច​ក្រហម​នឹង​ត្រូវ​ប៉ះ Norwich City នៅ​ជុំ​ទី​៤ ខណៈ​កាំភ្លើង​ធំ Arsenal ដែល​ឈ្នះ West Bromwich ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​យប់​មិញ​ដែរ​នោះ នឹង​ត្រូវ​ប៉ះ​តោ​ខៀវ​ Chelsea។ ចំណែក​ម្ចាស់​ជើង​ឯក​ចាស់ Swansea មិន​អាច​ឡើង​ទៅ​ជុំ​បន្ទាប់​នោះ​ទេ ក្រោយ​ចាញ់ Birmingham ៣-១។

Hernandez លោត​ទាត់​បញ្ចូល​ទី

លទ្ធផល​នៃ​ការ​ចាប់​គូ​ក្នុង​ជុំ​ទី​៤ មាន​ដូច​ខាង​ក្រោម៖

Sunderland vs Southampton
Leicester vs Fulham
Birmingham vs Stoke
Man Utd vs Norwich
Burnley vs West Ham
Arsenal vs Chelsea
Tottenham vs Hull
Newcastle vs Man City

David Moyes រីករាយ​ក្រោយ​នាំ​មុខ Liverpool

អ្នក​គាំទ្រ Man Utd ស្រែក​ដាក់​ Suarez

វីដេអូ​​ស៊ុត​បញ្ចូល​ទី​របស់ Hernandez ៖