ទាំង​ប្រិយមិត្ត​រៀប​នឹង​ទិញ​ប្រើ និង​​កំពុង​ប្រើ iPhone 5S ទាំង​អស់ ​បាន​ដឹង​ឬ​នៅ​ថា តើ iPhone ដែល​អ្នក​បាន​ទិញ​ប្រើ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រឿង​នោះ មាន​ថ្លៃ​ដើម​ផលិត​អស់​ប៉ុន្មាន​ទៅ? បើ​យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ IHS Suppli ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា Apple ចំណាយ​ថ្លៃ​ដើម ១៩១ដុល្លារ ទៅ​លើ​គ្រឿងគ្រៅ iPhone 5S 16GB ​និង​ ២១០ដុល្លារ​សម្រាប់ iPhone 5S ទំហំ 64GB។

អាន៖ រក​ឃើញ​កំណប់​របស់ Steve Jobs កាល​ពី​ជាង​៣០ឆ្នាំ​​មុន

iPhone ជំនាន់​ថ្មី​ទី៧ នេះ​បើ​ធៀប​នឹង iPhone 5 មាន​ការ​ចំណាយ​ថ្លៃ​ដើម​ថោក​ជាង ត្បិត iPhone 5S បាន​បន្ថែម​មុខងារ​ថ្មី Touch ID fingerprint sensor ក៏​ដោយ។ iPhone 5 ដែល Apple ផលិត​គឺ​ចំណាយ​អស់​ត្រឹមតែ​ល្បាក់ ២០៧ដុល្លារ​ប៉ុណ្ណោះ។

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​កាល​ពី​មុន អេក្រង់ iPhone ជា​ធាតុ​ផ្សំ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គ្រឿងគ្រៅ​ផ្សេងៗ​ទាំង​អស់ គ្រាន់​តែ​កញ្ចក់​អេក្រង់​ថ្លៃ ៤១ដុល្លារ ទៅ​ហើយ។ បើ​តាម​ប្រភព​ដក​ស្រង់​នេះ​បាន​ឱ្យ​ដឹង​ថា កញ្ចក់​អេក្រង់​ទំនង​​​យក​ពី​ដៃគូ​សហការ​ចំនួន ៣ ដែល​រួម​មាន​ក្រុមហ៊ុន Sharp, LG Display និង Japan Display Inc។

រីឯ iPhone 5C ដែល​ចេញ​ជា​មួយ​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ពណ៌​វិញ គេ​ជឿ​ថា Apple អាច​ចំណាយ​ថ្លៃ​ដើម​ផលិត​អស់​ចន្លោះ​ពី ១៧៣ដុល្លារ ទៅ ១៨៣ដុល្លារ បូក​រួម​ថ្លៃ​ផ្គុំ​ដំឡើង ៧ដុល្លារ​ទៀត។ iPhone ឈ្មោះ​ថ្មី​នេះ ចែក​ជា​ពីរ​ទំហំ ​ហើយ​តម្លៃ​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ iPhone 5C 16GB តម្លៃ ៥៥០ដុល្លារ ខណៈ iPhone 5C 32GB តម្លៃ ៦៥០ដុល្លារ (បញ្ជាក់៖ នេះ​ជា​តម្លៃ​មិន​ជាប់​កុង​ត្រា)។

អ្នក​វិភាគ​មួយ​រូប​គឺ​លោក Andrew Rassweiler មក​ពី IHS Suppli បាន​និយាយ​ថា iPhone ទាំង​ពីរ​ម៉ូដែល​នេះ​ពិត​ជា​ដូច​គ្នា​ស្ទើរ​ទាំង​ស្រុង។ ចំណុច​ខុស​គ្នា​នៅ​ត្រង់ 5S បំពាក់ A7 processor មាន ​memory chip ​ស៊ី​ថាមពល​តិច​ជាង​មុន និង​មាន fingerprint sensor រីឯ 5C ក្រៅ​ពី​ចំណុច​ទាំង​នេះ គឺ​ដូច​តែ iPhone 5S ដែរហ្នឹង៕

អាន៖ ថាម៉េច iPhone 5S 16GB ពណ៌មាស​​ធម្មតា​សោះ​ថ្លៃ​ជាង ១ម៉ឺនដុល្លារ?​

ចុច​ត្រង់​នេះ​ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ iPhone 5S …