​បើ​ទោះ​បី​ជា​តម្លៃ​​ iPhone 5S ​ពណ៌​មាស​ជិត​ ​២​ពាន់​ដុល្លារ​ក្តី​ ​ក៏​នៅ​មាន​​អ្នក​​​បង​ប្រាថ្នា​​​​ម៉ូដែល​នេះ​ ហាក់​​មិន​រុញរា​​នឹង​តម្លៃ​នោះ​ទេ។ ​​​​ជាក់​ស្ដែង ​កញ្ញា​ម្នាក់​​នៅ​ក្នុង​រូបថត​ខាង​ក្រោម​​​ ​ត្រូវ​បាន​​ម្ចាស់​ហាង​​ហាក់​សែ​ បង្ហោះ​ក្នុង​ទំព័រ​ facebook ​របស់​ខ្លួន​ ដោយ​​អះអាង​​ថា​​ ​កញ្ញា​ គឺ​អ្នក​មក​ទិញ​ iPhone 5S ​​នៅ​ហាង​ហាក់​​​​សែ​​​​មុន​គេ។ ​

សូម​អាន៖ ទម្លាក់ iPhone 5C/5S ​លេង​បន្តិច​​មើល៍​​​​ស័ក្ដិសម​​តម្លៃជិត២ពាន់​ដុល្លារ​អត់? (វីដេអូ)

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​​ ​​​​រហូត​មក​ដល់​ពេល​នេះ​ គ្មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ថា​ ​​ ​កញ្ញា​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ទិញ​បាន​ iPhone 5S នៅ​កម្ពុជា​មុន​គេ​នោះ​ទេ ស្រប​ពេល​ដែល​ហាង​លក់​ទូរសព្ទ​ផ្សេង​ៗ​ទៀត​ដូច​ជា​​ Apple Media ​និង​ហាង​ផ្សេង​ៗ​ទៀត​ប្រកាស​ថា ​មាន​លក់​ iPhone ​ស៊េរី​ចុង​ក្រោយ​ទាំង​ពីរ​​ម៉ូដែល​នេះ​​តាំង​ពី​ល្ងាច​មិញ​​ម្ល៉េះ។

សូម​អាន៖ iPhone 5S ​​មក​ដល់​ខ្មែរ​ហើយ​ ​តម្លៃ​​ជិត​​២​​ពាន់​ដុល្លារ! ​

​​​​​លោក ហេង​ ​​ម្ចាស់​​​ហាង​លក់​ទូរសព្ទ​ដៃ​​ ហាក់សែ ​សាខា​ថ្មី​​​ បាន​ប្រាប់​ថា​ មាន​អតិថិ​ជន​ជា​ច្រើន​នាក់​​​មក​ទិញ​ iPhone 5S តាំង​ពី​ល្ងាច​ ហើយ​ព្រឹក​​នេះ​​​ក៏​នៅ​តែ​មាន​ច្រើន​ដដែល។ លោក​បន្ត​ថា ​​​នៅ​ហាង​របស់​លោក​ ​សម្រាប់​ iPhone 5S ​ពណ៌​មាស​​​មាន​តម្លៃ​​ ​ ១៧០០​​ដុល្លារ​ ​​​និង​​ពណ៌​ខ្មៅ​​មាន​តម្លៃ​​៩៨០​ដុល្លារ​។ លោក​បាន​បញ្ជាក់​​ទៀត​ថា​​ ​​រូប​នារី​ម្នាក់​ខាង​លើ​នេះ​ គឺ​​ពិត​ជា​​អតិថិជន​របស់​លោក ​​​ដែល​​បាន​​មក​ទិញ​ iPhone 5S ពណ៌​​មាស​តាំង​ពី​ល្ងាច​ម្សិល​មិញ​​ម្ល៉េះ៕​​

iPhone 5S ព័ណ៌មាស​

អត្ថបទ៖ ដារ៉ាឆានី
រូបថត៖ facebook