Apple​ ​ទើប​បាន​ប្រកាស​​​ជា​សាធារណ​នូវ​តួលេខ​លក់ iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​មុន​នេះ ដែល​ត្រឹម​តែ​ ៣ថ្ងៃ សរុប​លក់​បាន ៩លាន​គ្រឿង​ឯណោះ ហើយ​ឥឡូវ​នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ ​បង្ហាញ​ថា iPhone 5S លក់​ដាច់​ជាង iPhone 5C ដល់​ទៅ ៣ដង

អាន៖ ទម្លាក់ iPhone 5C/5S ​លេង​បន្តិច​​មើល៍​​​​ស័ក្ដិសម​​តម្លៃជិត២ពាន់​ដុល្លារ​អត់? (វីដេអូ)

គំលាត​លក់​ខុស​គ្នា​​ ត្រូវ​​បាន​ក្រុមហ៊ុន​​​​ឱ្យ​ដឹង​ថា iPhone 5C លក់​បាន ១គ្រឿង ស្មើ​នឹង iPhone 5S ចំនួន ៣,៤គ្រឿង។ រយៈពេល​មិន​ដល់ ៣ថ្ងៃ​ផង​នោះ​ទាំង iPhone 5S និង iPhone 5C រាប់​បញ្ចូល​គ្នា ត្រូវ​បាន​លក់​ចេញ​ស្មើ​នឹង ១,៣៦% ធៀប​នឹង​ការ​លក់​គ្រប់​ស៊េរី iPhone នៅ​លើ​ទីផ្សារ​អាមេរិក ដែល​មាន​ក្រុមហ៊ុន​តំណាង​លក់​ចំនួន ៤ គឺ (១) AT&T (២) Verizon Wireless (៣) Sprint និង (៤) T-Mobile។ នៅ​ក្នុង ១,៣៦% iPhone 5S លក់​យក​បាន ១,០៥% ខណៈ iPhone 5C បាន​ត្រឹម ០,៣១% ប៉ុណ្ណោះ។ ​

រឿង​ដែល​នឹង​ស្មាន​មិន​ដល់​ គឺ​ថា គេហទំព័រ Bloomberg បាន​ធៀប​តួលេខ​លក់ iPhone ទាំង​ពីរ​នេះ ទៅនិង Smartphone របស់​ក្រុមហ៊ុន​កាណាដា BlackBerry Z10 ដែល​មាន​ភាព​ខុស​គ្នាដូច​​មេឃ និង​ដី ព្រោះ ៣ខែ Z10 អាច​លក់​ចេញ​បាន​ត្រឹម ៥,៩លាន​គ្រឿង​ប៉ុណ្ណោះ រី​ឯ iPhone 5S/5C ប្រើ​ពេលត្រឹមតែ ៣ថ្ងៃ​លក់​បាន​រហូត​ដល់​ទៅ ៩លាន​គ្រឿង​ទៅ​ហើយ។

សរុប​មក​តួលេខ​សរុប ៩លាន​គ្រឿង​ពី​ការ​លក់ iPhone ទាំង​ពីរ​ម៉ូដែល អាច​និយាយ​បាន​ថា iPhone 5S លក់​បាន​ប្រហែល ៦លាន​គ្រឿង រីឯ iPhone 5C បាន ៣លាន​គ្រឿង។ ក្រៅ​ពី​នៅ​អាមេរិក គេហទំព័រ localytics ក៏​បាន​បញ្ចេញ​ទិន្នន័យ​ជា​ក្រាហ្វិក​បង្ហាញ​ពី​អត្រា​លក់ iPhone នៅ​ទូទាំង​ពិភពលោក ដូច​ខាង​ក្រោម៖

ដូច​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​រួច​មកហើយ កាល​ពី​ពេល​ដែល Apple បញ្ចេញ​លក់ iPhone 5 ដំបូង​នៅ​ឆ្នាំ ២០១២ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​មួយ​ការ​លក់​ដាច់​យ៉ាង​ខ្លាំង​ដោយ​រយៈ​ ១ថ្ងៃ iPhone 5 ត្រូវ​បាន​លក់​ចេញ​ចំនួន ១,៧លាន​គ្រឿងអំឡុង ៣ថ្ងៃ​ដំបូង។

អាន៖ Hacker អាច​ hack មុខងារ fingerprint លើ iPhone 5S បាន​សម្រេច (វីដេអូ)
អាន៖ ម្ចាស់ iPhone 4S និង iPhone 5 សូម​ប្រយ័ត្ន​បញ្ហា Lockscreen ពេល​ដំឡើង​ដល់ iOS 7

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​ជុំវិញ iPhone 5S … ហើយ​ ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន iPhone 5C …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ geeky-gadgets, localytics, redmondpie, bloomberg