អ្វី​ដែល​ប្រិយមិត្ត​របស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android បាន​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​នោះ ឥឡូវ​បាន​មក​ដល់​ហើយ។ នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន EA (Electronic Arts) បាន​ដាក់​បញ្ចូល​ហ្គេម FIFA 2014 ឲ្យ​មាន​វត្តមាន​ក្នុង App Store និង Google Play ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា ខុស​ពី FIFA ស៊េរី​មុនៗ សម្រាប់ FIFA 14 នេះ ក្រុមហ៊ុន EA មិន​បាន​តម្រូវ​ឲ្យ​ប្រិយមិត្ត​ចំណាយ​លុយ​ក្នុង​ការ​ទាញ​យក​មក​កម្សាន្ត​នោះ​ឡើយ។

អាន​អត្ថបទ៖ FIFA 14 បំពេញ​ចិត្ត​ប្រិយមិត្ត​គាំទ្រ​ក្លឹប​បាល់ទាត់​ប្រេស៊ីល

FIFA 14 ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android បាន​ដាក់​បញ្ចូល​នូវ 33 លីក​ធំៗ ដែល​មាន​ក្លឹប​បាល់ទាត់​រហូត​ដល់​ទៅ​ច្រើន​ជាង 600 ក្លឹប រួម​ទាំង​កីឡាករ​សរុប​មិន​ក្រោម​ពី 16.000 នាក់​មក​ពី​លីក​ធំៗ​រួម​មាន English Premier League, La Liga និង the German Bundesliga ជាដើម។

កាន់​តែ​ពិសេស​ទៀត​នោះ ក្រុមហ៊ុន​ផលិត​ហ្គេម​អាមេរិក​មួយ​នេះ​ ថែមទាំង​បាន​ដាក់​បញ្ចូល​ក្លឹប​បាល់ទាត់​ថ្មី​ចំនួន ១៩ក្លឹប​ពី Campeonato Brasileiro Serie A league ដែល​ជា​លីក​កំពូល​ប្រចាំ​ប្រទេស​ប្រេស៊ីល ឱ្យ​ប្រិយមិត្ត​កម្សាន្ត​បាន​ពេញ​ទី ​​ដោយ​មាន​បញ្ចូល​ Logo ​សំលៀក​បំពាក់ រួម​ទាំង​ឈ្មោះ​​កីឡាករ​ពិតៗ​របស់​ក្លឹប​ផង​ដែរ។

អាន​អត្ថបទ៖ ហ្គេម​ប្រណាំង​ឡាន​ដ៏​ជក់ចិត្ត Asphalt 8 លេង​​បាន​នៅ​លើ iOS និង Android ហើយ

ជាមួយ​នឹង​ការ​ដាក់​ឲ្យ​ទាញ​យក​យក​ហ្រ្វីហ្រ្វី​នៅ​ក្នុង App Store និង Google Play នេះ ក្រុមហ៊ុន​ផលិត​ហ្គេម​ដ៏​ធំ​របស់​អាមេរិក​មួយ​នេះ​បាន​រំពឹង​ថា នឹង​អាច​មាន​ចំណូល​ពី​ការ​លក់ FIFA Point ឬ​វគ្គ​កម្សាន្ត​ផ្សេងៗ​ដូចជា Manager Mode, Tournament និង Kick Off ជា​ដើម។

ចុច​ទី​នេះ ដើម្បី​ទាញ​យក FIFA 14 សម្រាប់ iOS។

ចុច​ទី​នេះ ដើម្បី​ទាញ​យក FIFA 14 សម្រាប់ Android។

អាន​អត្ថបទ៖ សង្គ្រាម​ដើម​ផ្កា​និង​ខ្មោច ​​​​ទទួល​ការ​ចាប់​អារម្មណ៍ក្រោយ​ដាក់​លើ Android

ប្រិយមិត្ត​មាន​មតិ​យ៉ាងណា​ចំពោះ​ការ​ដាក់ FIFA 14 ឲ្យ​ទាញ​យក​ដោយ​សេរី​បែប​នេះ? តើ FIFA 14 ពិតជា​សប្បាយ​ជាង FIFA 13 ឬ​យ៉ាងណា? កុំ​ភ្លេច​បញ្ចេញ​មតិ​របស់​ប្រិយមិត្ត​ដោយ comment នៅ​ខាង​ក្រោម​ផង៕