​​​រូបភាព​​តុក្កតា​ជ័រ​សម្រាប់​បម្រើ​​រឿង​លើ​គ្រែ ឬ​គេ​ហៅ​យ៉ាង​ខ្លី​ថា​ តុក្កតា​សិច​​ ​​ដែល​ផលិត​តាម​រូបរាង​ Tang Wei តារា​ឯក​ស្រី​ “Lust, Caution” ​កំពុង​តែ​​ល្បី​ល្បាញ​​ក្នុង​ពិភព​អ៊ីនធឺណិត​ ​ខណៈ​ដែល​តារា​ស្រី​រូប​នេះ​​​​កំពុង​ត្រៀម​ប្ដឹង​ក្រុមហ៊ុន​ផលិត​មួយ។

ចុច​ត្រង់​នេះ​ដើម្បី​អាន៖ ធ្លាប់តែ​ឃើញ​​តារា​​កូរ៉េ​ស្លៀក​សិច​ស៊ី​ ​​​​មើល​ពួក​នាង​ស្លៀក​ប្រពៃណី​ម្ដង​មើល!​

តារា​ឯក​ស្រី​​រឿង​ “Lust, Caution” នាង​ Tang Wei

បើ​តាម​សេចក្ដី​រាយការណ៍​បាន​​ឱ្យ​ដឹង​​ ​តុក្កតា​​សិច​​​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ដូច​ទៅ​នឹង​​មុខ​​តារា​ស្រី​​​ Tang Wei បេះបិទ​មិន​ថា ​​រូបរាង​ឬ​ទំហំ​ទាំង​បី​ទេ។ ​ មិន​តែ​ប៉ុណ្ណោះ​អ្នក​ដែល​បាន​ឃើញ​តុក្កតា​នេះ​ហើយ​ថែម​ទាំង​និយាយ​ទៀត​ថា​ ​រូប​តុក្កតា​​សិច​​នោះ​ គឺ​សិច​ស៊ី​ជាង​មនុស្ស​ពិត​ទៅ​ទៀត។

ចុច​ត្រង់​នេះ​ដើម្បី​អាន៖ តារា​ប្រុស​ៗ​​​​​ហូលីវូដ​សិច​ស៊ី​​​​៨​រូប​មាន​ Follower ​លើ​ Instagram ច្រើន​បំផុត​

​តារា​ស្រី​រូប​ស្រស់​​ម្នាក់​នេះ​ ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដោយ​សារ​តែ​នាង​​បាន​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ “Lust, Caution” ដែល​ពិពណ៌នា​ពី​ទីក្រុង​ស៊ាងហៃ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ ។ ​ក្នុង​រឿង​នោះ​ ​នាង​បាន​សម្ដែង​ឈុត​​​ស្នេហា​លើ​គ្រែ​ជាមួយ​តួ​ឯក​ប្រុស​ Tony Leungយ៉ាង​ព្រឺព្រួច​ថែម​ទៀត​ផង​។

​បើ​ទោះ​ជា​នាង​ហ៊ាន​សម្ដែង​ឈុត​ឆាក​បែប​នេះ​ក្ដី​ ​ប៉ុន្តែ​​ក្នុង​ស្ថានភាព​​​​​ជាក់​ស្ដែង​​ Tang Wei គឺ​ជា​នារី​រម្យទម​ម្នាក់​ ​មិន​ថា​ការ​តែង​ខ្លួន ​​ឬ​ចរិត​មារយាទ​ទេ។ អ្នក​ចាត់​ការ​ផ្ទាល់​ខ្លួន​ Tang Wei ប្រាប់​ថា​រូប​ភាព​តុក្កតា​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​កាល​ពី​សប្ដាហ៍​មុន​ ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​​កំពុង​ត្រូវ​គេ​​ជ្រៀត​ជ្រែក​ចូល​ក្នុង​ជីវិត​ឯកជន​ ​ដូច្នេះ​នាង​បាន​ឲ្យ​មេធាវី​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​បញ្ឈប់​ការ​ផលិត​តុក្កតា​នេះ ​​និង​ប្ដឹង​ទាមទារ​ប្រាក់​សំណង​ថែម​ទៀត​ផង​តែ​មិន​បាន​បញ្ជាក់​ថា​ចំនួន​ប៉ុន្មាន​នោះ​ទេ។

បើ​ទោះ​ជា​ Tang Wei ​ប្ដឹង​ឲ្យ​បញ្ឈប់​ការ​ផលិត​តុក្កតា​បម្រើ​ផ្លូវ​ភេទ​​ដែល​យក​រូប​នាង​ជា​​គំរូ​​​​យ៉ាង​ណា​ក្ដី​​​ខាង​ក្រុម​ហ៊ុន​​​​​ផលិត​​នៅ​តែ​មិន​​ទាន់​បាន​​បញ្ឈប់​​​ ខណៈ​ដែល​ការ​កុម្ម៉ង់​ទិញ​យ៉ាង​ច្រើន​មហាសាល។ បច្ចុប្បន្ន​ Tang Wei ​មិន​ស្ថិត​នៅ​​​ប្រទេស​ចិន​ទេ ​​គឺ​នាង​កំពុង​មមាញឹក​ថត​ភាពយន្ត​ខ្នាត​ធំ​របស់​ហូលីវូដ។

​តុក្កតា​សិច​​​ចម្លង​តាម​រូប​រាង​ Tang Wei