ពេល​នេះ​ ​សិស្សានុសិស្ស​សិក្សា​ថ្នាក់​ទី​៩​ទូទាំង​ប្រទេស​កំពុង​ចាប់​ផ្ដើម​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋម​ភូមិ ​ឬ​ហៅ​ថា​ឌីប្លូម​ជា​ផ្លូវ​ការ​ហើយ។ ការ​ប្រឡង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពីរ​ថ្ងៃ ​​គឺ​ថ្ងៃ​ទី​២៦ ​និង​ថ្ងៃ​ទី​២៧​។

​ថ្ងៃ​ទី​២៦​ វិញ្ញាសា​ប្រឡង​រួម​មាន​ ភាសា​ខ្មែរ រូប​វិទ្យា ភូមិ​វិទ្យា គីមីវិទ្យា​ និង​​សីលធម៌​-ពលរដ្ឋ។ សម្រាប់​ថ្ងៃ​បន្ទាប់ វិញ្ញាសា​ប្រឡង​មាន គណិតវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ផែនដី-បរិស្ថាន និង​​ភាសា​បរទេស។

ជូន​ពរ​ឲ្យ​សិស្សានុសិស្ស​ថ្នាក់​ទី​៩​ប្រឡង​ជាប់​បាន​និទ្ទេស​ល្អ​ទាំង​អស់​គ្នា!

អត្ថបទ៖ ផល្លា សុម៉ាលីណា