Breaking News
Loading...
Wednesday, September 18, 2013

ពិធីករ ទូរទស្សន៏ CTN លោក សាយ រតនៈ ធ្វើឲ្យ​និស្សិតស្រី​ រៀននៅ សាលា NUM មានផ្ទៃពោះ រួចបោះបង់ចោល ត្រូវគេ​បកអាក្រាតតាម Facebook


ភ្នំពេញៈ នេះជាលើកទី២ហើយដែលពិធីករ សំដីក្រអួនក្រអៅ លោក សាយ
រតនៈ ត្រូវបែកធ្លាយព័ត៌មានអាស្រូវ ដោយលើកទីមួយ មានផ្ទុះ ព័ត៌មាន ការ
កាត់តរូបភាព អាសអាភាស មិនទាន់ស្ងប់ស្រួលបួលផង ក៏ស្រាប់តែមានព័ត៌
មាន ថ្មីសន្លាងមួយទៀត ទម្លាយឲ្យដឹងថាលោក មានទំនាក់ទំនង ស៊ីជម្រៅជា
មួយ និស្សិតស្រីម្នាក់រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នាធ្វើឲ្យនាងមានកូន
ជាមួយគ្នាតែទីបញ្ចប់ តារារូបនេះបែរជាដោះដៃ មិនទទួលស្គាល់នាងនិង
កូនទៅវិញ ។

ការលេចឮព័ត៌មានមិនចេះចប់មិនចេះហើយ ម្តងជាពីរដងបោកបក់លើ តារា
សម្តែង និងជាពិធីករ លោក សាយ រតនៈ ដោយព័ត៌មានទាំងអស់នោះ សុទ្ធ
សឹងតែជា ព័ត៌មានប៉ះពាល់ ជាមួយកិត្តិយសរបស់ លោកមិនដាច់ទេ ហើយ
កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានការបង្ហោះពាក្យសំដី ទម្លាយអាថ៌កំបាំង
របស់ពិធីកររូបសង្ហារ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយបានបង្ហោះ
នៅក្នុង Account Facebook របស់លោកដោយផ្ទាល់ក្នុងឈ្មោះ “ Say
Rathanak”ថា “ អាឆែ្កសាយ រតនៈ ខ្ញុំសិក្សានៅសាលា NUM ជិតវត្តភ្នំ គេបាន
ទាក់ទងខ្ញំជាសង្សាររហូតបាន ប្រាណខ្ញុំគ្មានសល់ រយៈពេល 1ឆ្នាំ ខ្ញុំមានកូន
ជាមួយគេ គេអោយខ្ញុំទំលាក់កូនចោល ហើយមានស្រីថ្មី គេបោះបង់ចោលខ្ញុំ
កូនក៏ទំលាក់ ជីវិតខ្ញុំគ្មានន័យទៀតទេ រស់ដូចស្លាប់ ការស្បថស្បែ និងការ
លោងលោមគេ ពិតជានឹកស្មានមិនដល់សោះ”។

នៅក្នុងសម្តីនោះបានបន្តទៀតថា “ខ្ញុំស្តាយក្រោយណាស់ ស្លាប់កូនម្នាក់ទៀត
ដោយសារ ស្រលាញ់គេពេក គេរៀបការជាមួយអ្នកដទៃ ចោលខ្ញុំ ឈឺចាប់បំផុត
សំរាប់ខ្ញុំ what should I do with my life ? កាត់តរូបថតគេហត់នឿយណាស់
រាប់ម៉ោង តែចង់អោយ ពិភពលោកដឹងថាគេជាមនុស្សបែបណាគេបោះបង់ខ្ញុំ
ចោល រស់គ្មានន័យទេ ស្តាយក្រោយណាស់ ” ។

តាមរយៈការបង្ហាញពីភាពឈឺចាប់ របស់មនុស្សស្រីម្នាក់ដែលសុខចិត្ត ប្រឈ
មមុខជាមួយការអាម៉ាស់ ទ្រាំសម្រក់ទឹកភ្នែកជាមួយការឈឺចាប់ ទម្លាយការរឿង
រ៉ាវស្នេហាបើក ចំហរនៅលើបណ្តាញទំនាក់ទំនងរបស់មនុស្សស្រីម្នាក់ ដែលអះ
អាងថាជាអតីតសង្សារចាស់របស់ ពិធីករប្រចាំកម្មវិធី “រាត្រីកម្សាន្ត” និងនៅជា
មួយគ្នារំលង ប្រពៃណីខ្មែររហូតមានកូន ជាមួយនោះគ្នា ហើយអ្វីដែលនាង នៅ
សល់ពេលនេះ គឺលោក រតនៈ បែរជាបោះបង់ចោលនាងដោយ មិនស្តាយស្រ
ណោះ ទៅស្រវ៉ាស្រីថ្មីទុកឲ្យនាងរស់នៅជាមួយការឈឺចាប់ វិប្បដិសារីពេញ
មួយជីវិត ។
ពាក់ព័ន្ធនឹងព័ត៌មានបែកធ្លាយនេះដែល Looking TODAY មិនទាន់ដឹងថាជា
ការពិតឬ យ៉ាងណានោះទេ ហើយយើងក៏មិនអាចទាក់ទងទៅ តារាសម្តែងបុ
រសមាឌមាំរូបស្រស់សង្ហារ លោក សាយ រតនៈ ឲ្យបកស្រាយពីរឿងនេះបាននៅ
ឡើយទេ ។ ប៉ុន្តែយើងរង់ចាំ ការចេញមុខបកស្រាយជុំវិញ ព័ត៌មាននេះពីលោក
នៅពេលក្រោយ និងព្យាយាមទាក់ទង ទៅសាកសួរព័ត៌មានច្បាស់លាស់ ជា
មួយលោកនៅពេលក្រោយបន្ថែមទៀត ៕
 
 
 
ប្រភពពីៈ Khmersombor

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved