Breaking News
Loading...
Wednesday, September 18, 2013

ក្មេងស្រី អាយុ១៥ឆ្នាំ ត្រូវគ្រូបង្រៀននាង រំលោភសម្លាប់យ៉ាងព្រៃផ្សៃ និង កាត់ជាកង់ៗ


ករណីដ៏គួរអោយរន្ធត់មួយ ត្រូវបានប្រភពព័ត៌មាន របស់ចិន ចុះផ្សាយនៅថ្ងៃនេះ ដែលក្មេងស្រីអាយុ ១៥ឆ្នាំ ម្នាក់ ត្រូវបានគ្រូបង្រៀន របស់នាង ចាប់រំលោភ និង សម្លាប់ កាត់ជាកង់ៗ យ៉ាងសាហាវជាទីបំផុត។

ក្មេងស្រីរងគ្រោះ មានឈ្មោះ Xiao Min អាយុ ១៥ឆ្នាំ ជាសិស្សវិទ្យាល័យម្នាក់ ក្នុងទីក្រុង Weifang នៃខេត្ត Shandong ប្រទេសចិន។ ខណៈពេលមួយ ដែលនាងកំពុងតែ ធ្វើដំណើរមកកាន់ផ្ទះរបស់ខ្លួននោះ នាងត្រូវបានគ្រូបង្រៀនម្នាក់ បោកបញ្ឆោតបានសំរេច នាំយកទៅរំលោភ និង សម្លាប់បំបិទមាត់ ហើយលើសពីនេះ ថែមទាំងបាន កាត់សាកសព របស់ក្មេងស្រីរងគ្រោះ ជា ៨ ចំណែក យកទៅបោះចោល នៅទីរហោឋាន ទៀតផង។ យ៉ាងណាមិញ ក្រោយពីនាង បាត់ខ្លួនអស់ជាច្រើនថ្ងៃ មិនឃើញត្រឡប់មកផ្ទះវិញរួចមក ក្រុមគ្រួសាររបស់នាង មានការ ព្រួយបារម្ភជាខ្លាំង ហើយក៏បានប្តឹងទៅប៉ូលីស។ ប៉ូលីសបានបើកការស៊ើបអង្កេតភ្លាមៗ លើករណីនេះយ៉ាងក្តៅគគុក រហូតឈានដល់ រកឃើញការពិត និង វែកមុខជនល្មើស បានសំរេច ដែលជា គ្រូបង្រៀនគណិតវិទ្យា របស់ក្មេងស្រីរងគ្រោះ។ ទោះជាយ៉ាងណា ពេលនេះជនល្មើស ត្រូវបានចាប់ខ្លួន និង រង់ចាំការកាត់ទោស ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?

ក្មេងស្រីរងគ្រោះ

អាណាព្យាបាល




ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved