Breaking News
Loading...
Wednesday, September 25, 2013

ស្រ្តី​វិកល​ចរិក​ម្នាក់​ត្រូវ​រថ​យន្ត​កាមរី​ បើក​បុក​ស្លាប់​ភ្លាមៗ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្រុង​ប៉ោយ​ប៉ែត​


ក្រុងប៉ោយប៉ែត ៖ ស្រ្តីវិកលចរិកម្នាក់អាយុប្រមាណជា ៣០ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលរូបគាត់កំពុងដើរលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្តកាមរី ពណ៌ស ១គ្រឿង អត់ចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងទិសដៅពីកើតទៅលិច បើកបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២៤ កញ្ញា ២០១៣ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើជាមនុស្សវិកលចរិក ហើយគេឃើញគាត់ដើរទៅដើរមក ២-៣ថ្ងៃ មកហើយ និងកាលពីព្រឹកមិញ ស្រ្តីរូបនេះ បម្រុងលោតទឹកសម្លាប់ខ្លួនម្តងទៅហើយ តែបានគេជួយឃាត់បាន លុះមកដល់យប់ថ្ងៃដដែលនេះ ស្រាប់តែត្រូវរថយន្តបុកស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានហៅរថយន្តមក ដឹកសពស្រ្តីរងគ្រោះយកទៅតម្កល់ទុកនៅវត្តអណ្តូងមាស ស្ថិតក្នុងភូមិអណ្តូងមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីបូជា ៕







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved