Breaking News
Loading...
Wednesday, September 25, 2013

ក្មេងស្រី២នាក់ត្រូវម៉ាស៊ីនបោកខោអាវ​ក្រឡុក​ដល់​ស្លាប់​យ៉ាង​កំសត់


ចិន៖ យោងតាមប្រភពពត៌មានប៉េកាំងមួយបានអោយដឹង​ថា កាលពីថ្ងៃសៅរ៍កន្លងទៅ ក្មេងស្រី២នាក់បងប្អូនអាយុ៤ឆ្នាំ និង២ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធមក្នុងម៉ាស៊ីនបោកខោ​អាវនៅ​ផ្ទះរបស់គេ។ ហេតុការណ៍នេះបានកើតឡើង​វេលា​ម៉ោងប្រហែលមួយកន្លះថ្ងៃត្រង់ នៅក្នុងទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន ហើយ​ក្មេងស្រីទាំង​២ត្រូវគេស្គាល់មាននាមត្រកូល Tu បានលេងក្នុងផ្ទះធម្មតា ហើយក្រោយមកក៏ប្រទះឃើញពួកគេទាំង២ក្នុងម៉ាស៊ីនបោក​ខោអាវ ដែលរាងកាយរបស់ពួកមានសភាពច្របល់ចូលគ្នា​គួរអោយអាណិត។ ភ្លាមៗនោះក្មេងស្រីទាំង២ត្រូវបាន​បញ្ចូនទៅកាន់មន្ទីរពេទ្យ ដែល​មុខមាត់ពួកនាងត្រូវខ្ទេចមើល​សឹងមិនស្គាល់ ហើយយោងតាមប្រភពពត៌មានបានអោយដឹងថា ពួកនាង​ស្លាប់តាំងពីនៅក្នុងម៉ាស៊ីនបោកខោអាវ ដោយសារការស្ទះខ្យល់ដកដង្ហើម។ ក្រុមប៉ូលីសកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុដែល​បណ្តាលអោយក្មេងស្រីដ៏កំសត់ទាំង២ធ្លាក់ចូលម៉ាស៊ីនបោកខោអាវនោះ ពួកគេនៅមិនទាន់ច្បាស់នៅឡើយ តែនៅកន្លែងកើត​ហេតុគេប្រទះឃើញមានកៅអីនៅជិតម៉ាស៊ីន ដែលនេះអាចសន្និដ្ឋានបានថា ពួកគេប្រហែលជាឈរលេងនៅលើកៅអីនោះមុននឹងធ្លាក់ចូលម៉ាស៊ីន។

“សូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ដើម្បីជៀសវាងកុំអោយមានហេតុការណ៍មួយកើតឡើងជាយថាហេតុ”

Khmer-note

314

250

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved