Breaking News
Loading...
Wednesday, September 25, 2013

ក្លាយជាតារាបង្ហាញម៉ូតប្រុស បន្ទាប់ពីស្រកទម្ងន់អស់ ១២គីឡូក្រាម ក្នុងរយៈពេល ៤ខែ


គ្មានអ្វីដែលមិនអាចធ្វើបានសម្រេចនោះទេ ប្រសិនបើយើងពុះពារ និងជម្នះនូវឧបសគ្គទាំងនោះ ដោយខ្លួនឯងផ្ទាល់នោះ អ្វីៗនឹងអាចសម្រេចតាមបំណង របស់យើងជាមិនខាន។

ដូចគ្នានេះដែរ បុរសម្នាក់ឈ្មោះ Kife Wee អាយុ២០ឆ្នាំម្នាក់ បានធ្វើឲ្យកក្រើកបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ដោយរូបគេបានបង្ហោះរូបភាពរបស់ខ្លួនជាច្រើនសន្លឹក ដើម្បីបង្ហាញឲ្យសាធារណៈជន ឃើញពីភាពខុសគ្នាទាំងស្រុងរបស់គេ បន្ទាប់ពីខិតខំសម្រកទម្ងន់អស់ ១២គីឡូក្រាម ក្នុងរយៈពេលតែ ៤ខែប៉ុណ្ណោះ។

បើតាមបុរសម្នាក់នេះបានឲ្យដឹងថា រូបគេបានចំណាយរយៈពេល ៤ខែ ដើម្បីធ្វើការហាត់កីឡា និងរក្សារបបអាហារយ៉ាងម៉ត់ចត់បំផុត ទើបបច្ចុប្បន្នអាចមានសំណាង បានក្លាយជាតារាងបង្ហាញម៉ូត ដែលមានរូបស្រស់សង្ហារមិនចាញ់តារាបង្ហាញម៉ូតឯទៀតឡើយ។

បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោម៖










តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះបុរសម្នាក់នេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved