Breaking News
Loading...
Tuesday, September 24, 2013

រថយន្តក្រុងបើកបញ្ច្រាស់ផ្លូវ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់រងរបួស


កាលពីថ្មីៗកន្លងទៅនេះ រថយន្តក្រុងធុនធ្ងន់មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បង្កជាគ្រោះថ្នាក់ដល់រថយន្តឯទៀតជាច្រើនគ្រឿង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២នាក់រងរបួស នៅវេលាម៉ោងប្រហែលជា ១រសៀល ថ្ងៃ ២១ កញ្ញា នៅលើវិថី Chelsea Bridge នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

បើតាមសាក្សីក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យដឹងថា គេឃើញរថយន្តក្រុងលេខ ១១នេះបានបោះពួយ ក្នុងល្បឿនយ៉ាងលឿន ក្នុងគោលដៅពីក្រុង Liverpool ទៅកាន់ក្រុង Fulham ប៉ុន្តែស្រាប់តែដល់កន្លែងកើតហេតុខាងលើ រថយន្តក្រុងនេះស្រាប់តែបើកបញ្ច្រាស់ផ្លូវ ជ្រុលទៅបុករថយន្តក្រុងមួយគ្រឿង និងរថយន្តធុនតូចមួយគ្រឿងទៀត ដែលចតចោល បណ្តាលឲ្យខូចខាតជាដំណំផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ប៉ូលីសនៅមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ នៅឡើយទេ ដោយអ្នកបើកបររងរបួសធ្ងន់ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។








តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved