Breaking News
Loading...
Tuesday, September 24, 2013

វិធី​បង្ការ​ការចម្លង​ជំងឺ​ផ្តាសាយ​


​ផ្តាសាយ​គឺជា​ជំងឺឆ្លង​ដែល​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។ វា​ធ្វើអោយ​ប៉ះពាល់​ដល់​ច្រមុះ និង​បំពង់​ក​របស់​អ្នក ដែល​ធ្វើអោយ​អ្នក​

  • ហៀរ​សម្បោរ តឹង​ច្រមុះ ដែល​ធ្វើអោយ​អ្នក​មិន​អាច​ដកដង្ហើម​តាម​ច្រមុះ​បាន ដូច្នេះ​អ្នក​ព្យាយាម​ដកដង្ហើម​តាម​មាត់​។​
  • រលាក​បំពង់ក ឬ​ស្ងួត​បំពង់ក ក្អក ភ្នែក​ក្រហម និង​ហៀរ​ទឹកភ្នែក​
  • វា​អាច​ជា​ហេតុ​ក្នុង​ការផ្តើម​អោយមាន​ជំងឺ​ហឺត​


​អ្នក​អាច​ចម្លងជំងឺ​ផ្តាសាយ​ទៅ​ន​ណា​ម្នាក់​នៅ​ពេល​អ្នក​ក្អក ឬក៏​ក្រដាស​តាមរយះ​ខ្យល់​ជុំវិញ​ពួកគេ ឬ​តាមរយះ​ទឹកមាត់​របស់​អ្នក ។ ដូច្នេះ​ដើម្បី​ចៀសវៀង​ការចម្លង​នេះ​អ្នក​គម្បី​

  • ក្អក ឬ​ក្រដាស់​ដោយ​ប្រើ​ក្រដាស​ជូ​តមាត់ ហើយ​បោះចោល​ក្នុង​ធុងសំរាម​។ សូម​កុំ​ទុក​ក្រដាស់​ជូ​តមាត់​នោះ​ក្នុង​ហោ​បៅ របស់​អ្នក​ព្រោះ​វា​ពោ​ពេញ​ដោយ​មេរោគ​(virus)​។​
  • បើ​អ្នក​គ្មាន​ក្រដាស់​ជូត​មាត់​ទេ សូម​ក្អក​ឬ​ក្រដាស់​ដោយ​យកដៃ​ខ្ទប់មាត់ ហើយ​លាងដៃ​របស់​អ្នក​អោយ​បាន​ស្អាត​។​
  • លាង​សម្អាត​ដៃ​របស់​អ្នក​រាល់ពេល​ដែល​អ្នក​ក្អក ឬ​ក្រដាស​។ សាប៊ូ និង​ទឹក​ក្តៅ​អ៊ុនៗ​អាច​សម្លាប់​មេរោគ​បាន​យ៉ាង​ល្អ​។​
  • សម្រាក​នៅ​ផ្ទះរ​ហូត​បាន​ជាសះស្បើយ​តាម​ដែល​អាច​ទៅរួច​
  • បើ​អ្នក​បាន​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នក​កើត​ជំងឺ​ផ្តាសាយ សូម​រួសរាន់​ដើម្បី​លាង​ដៃ​របស់​អ្នក​អោយ​បាន​ញឹកញាប់​៕



ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved