Breaking News
Loading...
Saturday, September 28, 2013

លួងលោមក្មេងស្រី​​អាយុ ៨ ឆ្នាំ​ស្រាត​ខោ ស្ទាប​អង្អែល​​ដើម្បី​​សម្រេច​​កាម​​ខ្លួន​ឯង​


​ខេត្តកណ្តាល ៖ បុរស​ប្រមឹក​ម្នាក់ បាន​​ចាប់​​ក្មេង​ស្រី ទើប​​មាន​​អាយុ ៨ ឆ្នាំ​​រំ​លោភ​​សេព​ស​ន្ថវៈ ក្នុង​ខណៈ​ដែល​​ម្តាយ​​របស់​​នាង ជាប់​រវល់​​ទៅ​ធ្វើ​​ការ ប៉ុ​ន្តែ​​ការ​ប៉ង​រំលោភ​​នោះ មិន​បាន​​សម្រេច​​ទេ  ដោយ​សារ​​ប្អូន​ស្រី​​នាង​មក​​ទាន់ ហើយ​ក្រោយមក ម្តាយ​និង​ជីដូន របស់​ក្មេងស្រី ក៏​ប្តឹង​នគរបាល ស្រុក​អង្គស្នួល ឱ្យធ្វើ​ការឃាត់ខ្លួន​ជនល្មើស កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១​៣ នៅក្នុង​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។​

 

​ជនល្មើស​មានឈ្មោះ ពយ ភឿន អាយុ ៦២ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ កាលពី​វេលា​ម៉ោង ៣​និង​១០ នាទី រសៀល​ថ្ងៃទី​២៥ ខែកញ្ញា បាន​បបួល​នាង​តូច ទៅផ្ទះ​របស់ខ្លួន ប៉ុន្តែ​នាង​មិន​ព្រមទៅ ក៏ត្រូវ​ជននេះ​ចាប់បី នាង​ទៅផ្ទះ​របស់ខ្លួន​តែម្តង ក្នុង​បំណង​ចាប់រំលោភ ។ ខណៈនោះ​ប្អូនស្រី​នាង ដែល​ទើប​មាន​អាយុ ៤ ឆ្នាំ ឃើញ​ជន​ប្រមឹក ចាប់បី​បងស្រី​បែបនេះ ក៏​រត់​ទៅតាម ចំណែកឯ​ជន​នោះ ក្រោយពេល​បី​នាង​ទៅដល់​ផ្ទះ របស់ខ្លួន​ហើយក៏ ធ្វើ​សកម្មភាព​ចាប់រំលោភ សេពសន្ថវៈ​ទាំង​កំរោល ប៉ុន្តែ​មិនបាន​សម្រេច​ទេ ។

 

​ជនសង្ស័យ ឈ្មោះ ពយ ភឿន បាន​ឆ្លើយថា ខ្លួន​បានធ្វើ​សកម្មភាព លួងលោម​ក្មេងស្រី​រងគ្រោះ ឱ្យចូល​ទៅក្នុង​ផ្ទះ​របស់​ខ្លួន ។ ពេលទៅដល់​ក្នុងផ្ទះ​ខ្លួន​បាន ស្រាតខោ​ក្មេងស្រី​និង​ស្រាតខោ របស់ខ្លួន​ហើយ​បានធ្វើ សកម្មភាព​ផ្សេងៗ រហូត​បានសម្រេច បំណង​ខ្លួនឯង​ទើប ស្លៀកខោ​ឱ្យ​ក្មេងស្រី ត្រឡប់ទៅផ្ទះ​វិញ ។ ជនសង្ស័យ​បានបញ្ជាក់​ថា កាលណោះ​រូបគេ​ពុំបាន​ដឹងថា ប្អូន​របស់​ក្មេងស្រី​រងគ្រោះ​បាន ឃើញ​ពី​សកម្មភាព​របស់ខ្លួន​ឡើយ​៕

 Wat 29096

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved