Breaking News
Loading...
Saturday, November 30, 2013

រួម​ភេទ​ហើយ​ទើប​ដឹង​ថា​ នាង​កើត​អេដស៍​


បុរស​អាហ្វ្រិក​​ម្នាក់​ស្ទើរ​តែ​ឆ្កួត​ចិត្ត​ដោយ​សារ​តែ​ផឹក​ស្រវឹង​មួយ​ក្ដារ​ ធ្វើ​ឲ្យ​ខូច​អនាគត​អស់​។ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​នៅ​យប់​មួយ​នោះ​លោក​បាន​ផឹក​ស្រា​ស្រវឹង​ជោកនៅ​បា​មួយ​កន្លែង​ ហើយ​បាន​នាំ​ស្រី​ម្នាក់​ទៅ​ដេក​នៅ​ផ្ទះ​របស់​គាត់​ក្នុង​តំបន់​  Soweto​ អាហ្វ្រិក​ខាង​ត្បូង​។ 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន មនុស្ស​អាយុ២០​ឆ្នាំ​ចូល​ចិត្ត​ធ្វើ​អី​​ខ្លះ?

h5nkkbv9

បុរស​រង​គ្រោះ​

លោក​បាន​បន្ត​ថា​ នៅ​យប់​នោះ​ទោះ​បី​ជា​ស្រវឹង​តែ​លោក​បាន​ប្រើ​ស្រោម​អនាម័យ​ក្នុង​ពេល​រួមភេទ​នោះ​ ហើយ​ក្រោយ​មក​ក៏​បាន​ដេក​លក់​ទាំង​ពីរ​នាក់​តែ​ម្ដង​។ លុះ​ពេល​ដឹង​ខ្លួន​វិញ​ លោក​ឃើញ​នារី​រូប​ស្រស់​ម្នាក់​នោះ​នៅ​ពី​លើ​គាត់​ រួច​ក៏​បន្ត​ការ​រួម​ភេទ​ម្ដង​ទៀត​ដោយ​ខ្ជិល​ក្រោក​ទៅ​យក​ស្រោម​អនាម័យ​។

 

>> ចុច​នៅ​ទី​នេះ​ដើម្បី​អាន លួង​លោម​សង្សារ​រួមភេទ​ក្នុង​ឡាន​ហើយ​ថត​បង្ហោះ​ចូល​អ៊ីនធឺណិត

 

អ្នក​ណា​ទៅ​ដឹង​ថា​អនាគត​របស់​បុរស​កម្សត់​នេះ​ ត្រូវ​បំផ្លាញ​ដោយ​សារ​នារី​រូប​ស្រស់​រូប​នោះ​ ព្រោះ​បន្ទាប់​ពី​រួម​ភេទ​លើក​ចុង​ក្រោយ​ហើយ​ នាង​បាន​ប្រាប់​គាត់​ថា​ <<​ស្វាគមន៍​មក​កាន់​ពិភព​អេដស៍>>។​ គ្រាន់​តែ​ឮ​ពាក្យ​មួយ​ឃ្លា​នេះ​ភ្លាម​ ធ្វើ​ឲ្យ​លោក​សើច​លែង​សម​ ហើយ​ភ័យ​ខ្លាច​បំផុត​។ នាង​បាន​ប្រាប់​គាត់​ទៀត​ថា​ នាង​បាន​កើត​ជំងឺ​អេដស៍​យូរ​មក​ហើយ​ ហើយ​នាង​មិន​ចង់​ស្លាប់​តែ​ម្នាក់​ឯង​ទើប​ចែក​រំលែក​ឲ្យ​គាត់​បែប​នេះ​។

 

juoh5da1

រូប​តំណាង​

ក្រោយ​ពី​ហេតុការណ៍​នេះ​កើត​ឡើង​ លោក​បាន​ទៅ​បរិច្ចាគ​ឈាម​ដូច​រាល់​ដង​ ប៉ុន្តែ​លើក​នេះ​លោក​ត្រូវ​បាន​គេ​ហាម​ឃាត់​ដោយ​សារ​លទ្ធផល​ឈាម​របស់​គាត់​វិជ្ជមាន​។ លោក​ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នារី​ខាង​លើ​ តែ​ត្រូវ​ប៉ូលិស​និយាយ​ថា​រឿង​នេះ​រាង​ពិបាក​បន្តិច​ព្រោះ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​ដើម្បី​ប្ដឹង​នារី​នោះ​បាន​​។

ដោយ​ nob70
ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved