Breaking News
Loading...
Sunday, September 29, 2013

ជន​សង្ស័យ​ ២នាក់​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ និង​បាញ់​ស្រ្តី​ជន​ជាតិ​ជប៉ុន​ម្នាក់​​​​របួស​ធ្ងន់​


រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីស្រ្តី ជនជាតិជប៉ុនម្នាក់ បានសម្រេច និង បាញ់ឲ្យរងរបួសធ្ងន់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៨ កញ្ញា ២០១៣ នៅចំណុចផ្លូវលេខ១៣ កែងផ្លូវ១១០ ក្បែរផ្សារចាស់ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ស្រ្តីជនជាតិជប៉ុនរងគ្រោះមានអាយុប្រមាណជាង ២០ឆ្នាំ ត្រូវជនសង្ស័យបាញ់ ១គ្រាប់ ចំភ្លៅខាងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved