​បើ​និយាយ​បី​សេដ្ឋកិច្ច​កំពូល​ មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​នឹកដល់​សហរដ្ឋអាមេរិក ​និង​ចិន​ជា​មិន​ខាន។ ​តែ​រុស្ស៊ី​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ​​ព្រោះ​ប្រទេស​នៅ​ជិត​ប៉ូល​ខាងជើង​នេះ​ពោរពេញ​ទៅ​​ដោយ​ធនធាន​ធម្មជាតិ​ដ៏​​សម្បើម​ដោយ​ក្នុង​នោះ​រួម​មាន​​ប្រេង​ និង​ឧស្ម័ន។ ​ដោយសារ​តែ​ធនធាន​ធម្មជាតិ​ទាំង​នោះ ​ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្លាឌីមៀ ពូទីន ​បាន​ទទួល​ផល​ប្រយោជន៍​យ៉ាងច្រើន​​​មិន​ថា ​ទ្រព្យសម្បត្តិ​តែ​ម៉្យាង​នោះ​ទេ ​ប៉ុន្តែ​អំណាច​ផង​ដែរ។

អាន៖ កម្លាំង​យោធា​អាមេរិក​​​​​​បច្ចុប្បន្ន​​​ មាន​​មហិទ្ធិឫទ្ធិ​ប៉ុណ្ណា?

​បើ​និយាយ​ពី​ទ្រព្យសម្បត្តិ​លោក ​ពូទីន ​​ត្រូវ​គេ​វាយ​តម្លៃ​ថា ​មាន​រហូត​ដល់ ៧០ ​ពាន់​លាន​ដុល្លារ​ឯណោះ ​ដែល​ចំនួន​នេះ​​បើ​ប្រៀបធៀប​នឹង​បុរស​មាន​បំផុត​ក្នុង​លោក​គឺ ​អតីត​អគ្គនាយក​ក្រុមហ៊ុន​ Microsoft ​លោក​ Bill Gates ​គឺ​ខុស​គ្នា​តែ​ជាង​ ​២ ​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ (បើ​យោង​តាម​ Bloomberg ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ​Bill Gates ​​បច្ចុប្បន្ន​គឺ ​៧២,៧ ​ពាន់​លាន​ដុល្លារ)។ ​

អាន៖ ​អាមេរិក​​មាន​សព្វាវុធ​ទំនើបៗ​ច្រើន​​​​​​​ ចុះ​​​រុស្ស៊ី​វិញ​មាន​អ្វី​អួតដែរ?

​ដូច​លើក​ឡើង​ខាង​លើ​ស្រាប់​ មូលហេតុ​ដែល​នាំ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​​មាន​ទ្រព្យសម្បត្តិ​​ខ្ពស់​កប់​ពពក​គឺ​ដោយសារ​តែ​ធនធាន​ឧស្ម័ន ​និង​ប្រេង​ដែល​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប។ ​​អំណាច​របស់​លោក​ពូទីន​មិន​ស្ថិត​លើ​ទ្រព្យសម្បត្តិ​តែ​ម៉្យាង​នោះ​ទេ ​​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​​របស់​ប្រទេស​មហា​អំណាច​សព្វាវុធ​​គូ​ប្រជែង​នឹង​អាមេរិក​ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក។ ​​​​

តាម​ការ​វាយ​តម្លៃ​រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រហែល ៨៥០០ ​គ្រាប់​ដែល​ជា​​​ចំនួន​ច្រើន​បំផុត​ក្នុង​លោក។ ​មិន​តែ​ប៉ុណ្ណោះ​កង​រថក្រោះ​រុស្ស៊ី​ក៏​ជា​កង​រថក្រោះ​ធំ​បំផុត​ក្នុង​លោក ​និង​ជា​ប្រទេស​មួយ​ដែល​មាន​កង​នាវា​ធំ​បំផុត​ក្នុង​លោក​ផង​ដែរ។ ​​កំពូល​បុរស​វ័យ ៦០ ​ឆ្នាំ​ខាង​លើ​គឺ​ជា​អ្នក​ចេញ​បញ្ជា​ចុងក្រោយ​រាល់​ប្រតិបត្តិការ​ធំៗ​របស់​ប្រទេស​មហាអំណាច​សព្វាវុធ​មួយ​នេះ។

ចុះ​អ្នក​យល់​ស្រប​នឹង​ការ​លើក​ឡើង​​ថា ​លោក ​ពូទីន​ជា​បុរស​ខ្លាំង​បំផុត​ក្នុង​លោក​នេះ​ទេ?

​ប្រែ​សម្រួល៖ ​Zac
ប្រភព៖ ​Therichest