Breaking News
Loading...
Wednesday, September 18, 2013

ឃីត សុម៉ាសីល ខ្លាច​អ្នកកាសែត​..?


ថ្ងៃ​នេះ គេហទំព័រ​ក្នុង​ស្រុក​បានចុះ​ផ្សាយ​ថា កញ្ញា ឃី​ សំម៉ាលីស​ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music មិន​ហ៊ាន​ប្រឈម​មុខ នឹងការសួរដេញដោល របស់អ្នកកាសែតឡើយ។

​គេហទំព័រ​ Looking Today បាន​​រៀបរាប់ថា ដោយ​សារ​មួយរយៈពេល​ចុង​ក្រោយ​នេះ តារាចំរៀង​ស្រី​ចូលចិត្ត​លេង​ស្ទីល​សិចស៊ី​រូបនេះ​​ត្រូវ​គេរិះគន់ច្រើនពេក​ពីរឿង ស្លៀក​ពាក់សិចស៊ី ហើយ​បង្ហោះ​ចូល​​ ហ្វេស​ប៊ុក​របស់នាង ទើប​បានទូរស័ព្ទ​ទៅ​សាក​សួរ តែ​តារាចំរៀង​នេះ បាន​ចុចផ្តាច់ទៅវិញ បន្ទាប់ពីប្រាប់​ថា អ្នក​កំពុង​ហៅទៅនេះ គឺអ្នកកាសែត។

Looking Today បានរៀបរាប់ថា កញ្ញា ឃីត សំម៉ាលីស គ្រាន់តែឮថា ឈ្មោះអ្នកកាសែត និងសុំផ្តល់បទសម្ភាសន៍ នាងបានចុចផ្តាច់ភ្លាមៗ មិនហ៊ានប្រឈមមុខ នឹងការសួរដេញដោល របស់អ្នកកាសែតឡើយ ។ ដូច្នេះគេអាចសន្មត់ថា តារាចម្រៀងល្បីឈ្មោះ ខាងសិចស៊ីរូបនេះ កំពុងតែខ្លាចនឹងអ្នកកាសែត សម្ភាសន៍ជុំវិញ រឿងមហាជនរិះគន់ យ៉ាងចាស់ដៃ រឿងស្លៀកពាក់សិចស៊ី បញ្ចេញគល់សុដន់ហួសហេតុ មិនដូចជាអ្នកសិល្បៈខ្មែរ ដែលមានប្រពៃណី ទំនៀមទំលាប់ល្អ នោះឡើយ។

ជុំវិញ​ការ​បញ្ចេញ់​ភាព​សិច​ស៊ី​ខ្លាំងនេះ ត្រូវ​បាន​​​មហាជន​បាន​លើក​ឡើងថា ការធ្វើ​បែបនេះ បើទោះជា​អាច​ទាក់ទាញប្រជាប្រិយភាព តែ​មិនមែន​ប្រជាប្រិយ​ភាព​លើ​សំលេង​ពីរោះ និងទេព​កោសល្យ​របស់នាង​ទេ តែគឺ​ប្រជាប្រិយភាព​ផ្នែក​ខាងសិច​ស៊ី​ បញ្ចេញដើម​ទ្រូង។ អ្នកខ្លះ​បន្ថែមថា ឃីត សំម៉ាលីស ត្រូវ​គិត​ពី​​ការរិះ​គន់ផង។

តារាចម្រៀងសាច់សសម្បូរស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំម៉ាលីស បាន​បង្ហោះ​រូប​ភាព​សិចស៊ី បញ្ចេញគល់សុដន់ មើលឃើញញាក់សាច់ ជាច្រើនសន្លឹកនៅលើទំព័រ Facebook របស់នាង ដោយមិនខ្លាចការរិះគន់ ពីសំណាក់មហាជន បន្តិចណាឡើយ ។
តែការធ្វើនេះ ត្រូវបាន អ្នកតាមដានសង្គមសិល្បៈ លើកឡើងថា នាងកំពុងតែដើរតាម គន្លងតារាសម្តែងរៀមច្បង មួយចំនួន ដើម្បីទាញ រក​ប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ និងធ្វើឲ្យមហាជនបាន ស្គាល់នាងកាន់តែច្បាស់។

អ្នកខ្លះបានបញ្ចេញ់​ Comment នៅលើទំព័រ Facebook របស់នាងថា «បញ្ចេញ់ប៉ុណ្ណឹង នៅមិនទាន់ដល់កម្រិច អាច​ទាញ​យក​ប្រជា​ប្រិយ​ភាព​​បានទេ អាចខ្លាំងជានេះទើបល្អ»។

សូមចុចទីនេះ ដើម្បីចូលទៅទំព័រ Facebook របស់នាង https://www.facebook.com/khith.sammalis


តើ​លោកអ្នកយល់យ៉ាងណា​ដែរ​ចំពោះ​ភាព​សិចស៊ី​របស់ ឃីត សំម៉ាលីស?

ប្រភពពីៈ នាវា

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved