អាចម៍ផ្កាយ​ដ៏​កម្រ​ដែល​បាន​ធ្លាក់​មក​លើ​​ក្រុង​Chelyabinsk ​ទឹកដី​រុស្សី​កាល​ពី​ដើម​ឆ្នាំ​២០១៣​នេះ ត្រូវ​បាន​ដាក់​លាក់​ជា​ផ្លូវការ​ហើយ​ដល់​សាធារណជន។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​​​ពី​សារព័ត៌មាន​​ក្នុងស្រុក​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

បំណែក​អាចម៍ផ្កាយ​ដែល​​បាន​ដាក់​លក់​ក្នុងតម្លៃ ៦៥.០០០​​ដុល្លារ

សូមអាន៖ រុស្សី​​នឹង​ប្រកាស​​​​លក់​អាវុធ ​​​​​​ប្រសិន​បើ​អាមេរិក​ធ្វើ​​សង្គ្រាម​នៅ​ស៊ីរី​

​​អាចម៍ផ្កាយ​ខាងលើ​នេះ​ ត្រូវ​បាន​ឃោសនា​ដាក់​លក់​នៅ​គេហទំព័រ​មួយ​​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ដោយ​សាកលវិទ្យាល័យ​​Chelyabinsk។ ក្នុង​ទម្ងន់​៣,៣៦​គីឡូក្រាម​ គេហទំព័រ​នេះ​បាន​សរសេរ​ជា​ពាក្យស្លោក​ថា អាចម៍​ផ្កាយ​​ដ៏​គ្រោះថ្នាក់​មួយ​​ដុំ​ ​សម្រាប់​មនុស្ស​ដែល​គ្រោះថ្នាក់​។ ​​

យោង​តាម​ការ​​បញ្ជាក់​ពី​លោក​Alexei Usenkov ដែល​ជា​អ្នក​រក​ឃើញ​និង​ជា​ម្ចាស់​អាចម៍ផ្កាយ​​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​រក​ឃើញ​អាចម៍ផ្កាយ​​ប្រភេទ​នេះ​ជាច្រើន​បំណែក​នៅ​ពេល​​កន្លងមក ក៏ប៉ុន្តែ​លោក​បាន​ប្រគល់​វា​ទៅ​ឲ្យ​មិត្តភ័ក្ដិ និង​អ្នក​ជិតខាង​របស់​លោក។ បំណែក​អាចម៍ផ្កាយ​មួយ​ដុំ​ដែល​នៅ​សល់​ខាងលើ​នេះ នឹង​ដាក់​​លក់​ក្នុង​តម្លៃ​៦៥.០០០​​ដុល្លារ​អាមេរិក។

ដោយ​បង្ហាញ​ក្តី​សង្ឃឹម​មួយ​យ៉ាង​មុតមាំ​ក្នុង​ការ​ដាក់​លក់​នេះ លោក​Alexei Usenkov បាន​រំពឹង​ថា​លោក​នឹង​រក​ឃើញ​អតិថិជន​នៅ​​ក្នុង​ពិធី​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ធ្លាក់​អាចម៍ផ្កាយ​នេះ​​នៅ​ឆ្នាំ​២០១៥​​​​​ខាងមុខ ដែលអាចម៍ផ្កាយ​នេះ​​បាន​​ធ្លាក់​ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​​ប្រមាណ​ជា​​១ ៥០០​នាក់​​បាន​រង​របួស​កាល​ពី​ខែ​គុម្ភៈ​កន្លង​ទៅ​នេះ៕

ទីតាំង​ដែល​អាចម៍ផ្កាយ​ខាងលើ​បាន​ធ្លាក់​កាល​ពី​ខែ​គុម្ភៈ​កន្លង​ទៅ​​នៅ​ក្រុង​Chelyabinsk​ប្រទេស​​រុស្សី

ប្រែសម្រួល៖ Narin
ប្រភព៖ xinhuanet

រូបភាព៖ rian.ru