Breaking News
Loading...
Monday, September 30, 2013

បណ្ឌិត​ផ្នែក​សិច​សាស្ត្រ​ប្រាប់​ពី​វិធី​បង្កើន​រសជាតិ​លើ​គ្រែ​ឲ្យ​កាន់តែ​ពិសេស​ថែមទៀត​


         ​រឿ​ង​រ៉ា​វ​​នៅ​លើ​​គ្រែ​​មា​ន​​ច្រើ​ន​បែ​ប​​ស​ណ្ឋា​ននិ​ង​​ពិ​បា​ក​​យ​ល់​ ហើ​យ​ដោ​យ​សា​រ​​តែ​​វី​ដេ​អូ​​រួ​ម​ភេ​ទ​​ជា​​ក្រុ​ម​​បា​ន​​ផ្ស​ព្វ​ផ្សា​យ​​យ៉ា​ង​​ទូ​លំ​ទូ​លា​យ​​ពា​ស​ពេ​ញ​ ពិ​ភ​ព​លោ​ក​ ដូ​ច្នេះ​ហើយ​​ម​នុ​ស្ស​​មួ​យ​ចំ​នួ​ន ទោះ​តិច​ឬ​ច្រើន តែង​ធ្លាប់​ស្រមើស្រមៃ​ថា​បាន​រួមភេទ​ជាមួយ​ដៃគូ​លើសពី​ម្នាក់​ក្នុងពេល តែមួយ​។ ប៉ុន្តែ​ទង្វើ​នេះ​ត្រូវបាន​អ្នកជំនាញ​ព្រមាន​ថា ការ​រួមភេទ​គ្នាច្រើន គឺជា​បទពិសោធ​ដែល​អាចធ្វើ​ឲ្យ​សម្ព័ន្ធ​ស្នេហា​ប្រេះឆា​។ បណ្ឌិត​ផ្នែក​សិច​សាស្ត្រ ប៉ា​ទី ប្រ៊ី​ត​តុ​ន បាន​ណែនាំ​ថា អ្នក​មិនអាច​នាំ​ជន​ទី​៣​ឡើង​គ្រែ​ខណៈ​កំពុង​ប្រតិបត្តិការ​ឡើយ ប៉ុន្តែ​អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេង​ដើម្បី​បង្កើន​រសជាតិ​លើ គ្រែ​ឲ្យ​កាន់តែ​ពិសេស​ថែមទៀត​។​
​ប្រឌិត​រឿងនិទាន​អាសអាភាស​
​        អ្នក អាច សាកល្បង​និពន្ធ​រឿង​ដ៏​សិច​ស៊ី ស្ដីពី​ឈុត​ឆាក​រួមភេទ​មាន​អ្នក​ទី​៣​។ ការនិទាន​រឿង​ដ៏​ក្ដៅ​សាច់​បែបនេះ អាចធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក​ស្រមើស្រមៃ​វែងឆ្ងាយ ខណៈដែល​សកម្មភាព​រួម​ភេទ​កាន់តែ​ស៊ីជម្រៅ​ស្រៀវ​ស្រើប ហាក់បីដូច​ជាមាន​ជន​ទី​៣​ពិតប្រាកដ​កំពុងតែ​ពពាក់ពពូន​លើ​គ្រែ​ជាមួយ អ្នក​ទាំងពីរ​ដូច្នោះ​ដែរ​។​
​សមរភូមិ​បើកចំហ​
        ​អារម្មណ៍ ស្រើបស្រាល បំផុត​នៃ​ការ​រួមភេទ​គ្នា​៣​នាក់ ឬ​គ្នាច្រើន​នោះ គឺ​ការធ្វើសកម្មភាព​វាយប្រហារ​ដោយមាន​ភាគី​ដទៃ​ទស្សនា​។ ដូច្នេះ នៅពេលដែល​អ្នក​និង​ដៃគូ​ចង់​ដឹក​ដៃ​គ្នា​ឡើងឋានសួគ៌ អ្នក​គួរតែ​បើក​បង្ហើប​បង្អួច​បន្តិច រួច​ចាប់ផ្ដើម​សមរភូមិ​នៅក្បែរ​មាត់​បង្អួច​នោះ​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា វា​ជាការ​រួមភេទ​បែប​លួចលាក់ ឬ​អាចមាន​អ្នកដទៃ​កំពុង​លួច​មើល​។ អារម្មណ៍​បែបនេះ​អាច​ដុត​បញ្ឆេះ​ឲ្យ​តណ្ហា​កាន់តែ​ក្ដៅគគុក​។​
ការដើរ​តួអង្គ​ប្លែកៗ​
        ​ជីវិតផ្លូវភេទ​រវាង​ប្ដី​ប្រពន្ធ​អាចមាន​ការ​ជិនឆ្អន់ ប្រសិនបើ​វា​ប្រព្រឹត្ត​ទៅតាម​បែបបទ​ដដែលៗ​។ ដើម្បី​ផ្លាស់ប្ដូរ​រសជាតិ​នេះ អ្នក​អាច​ដើរតួ​ជានា​រី​ម៉ាស្សា ឬក៏​ជា​អ្នកគ្រូ​ពេទ្យ​ពិនិត្យ​ជំងឺ​ឲ្យ​ដៃគូ ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ថា កំពុង​ត្រូវបាន​ដុត​រោល​អារម្មណ៍​ដោយ​មនុស្ស​ម្នាក់​ថ្មី​ទៀត​។ ចលនា​ម៉ាស្សា ឬ​ពិនិត្យ​ជំងឺ​អាច​ជាការ​បបោសអង្អែល​ដ៏​ស្រើបស្រាល​បំផុត​។​
​យក​វីដេអូ​ជា​គ្រឿង​បញ្ឆេះ​អារម្មណ៍​
        ​ការ រួមភេទ​២​នាក់​នៅក្នុង​បន្ទប់​គេង ឬ​លើ​គ្រែ​ដដែលៗ​រាល់ថ្ងៃ​អាចជា​រឿង​មួយ​ធុញទ្រាន់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាក់​វីដេអូ​សិច​បណ្ដើរ ផ្ដើម​អនុវត្ត​បណ្ដើរ នោះ​អ្នក​ប្រាកដ​ជាមាន​អារម្មណ៍​ថា ការរួម​ភេទ​របស់​អ្នកនឹង​ដៃគូ​ហាក់បីដូច​ជាមាន​ភាគី​ដ​ទៃទៀត​ចូលរួម កំដរ ផងដែរ​។ អំឡុងពេល​ទស្សនា​វីដេអូ​សិច​ជាមួយ​ដៃគូ អ្នក​អាច​ជជែក​គ្នា​ពី​សកម្មភាព​នៅក្នុង​វីដេអូ ដើម្បី​ដាស់​អារម្មណ៍​ផ្លូវភេទ​ដៃគូ​ឲ្យ​ពុះកញ្ជ្រោល ឬក៏​អាច​ចាប់ផ្ដើម​អនុវត្ត​ដូច​តួអង្គ​នៅក្នុង​វីដេអូ​ក៏បាន​។​
​លេងល្បែង​លើ​គ្រែ​
        ​ហ្គេម ជាច្រើន​ដែល​ធ្វើ​ឲ្យ​ដៃគូ​រួមភេទ​របស់​អ្នក​ព្រឺព្រួច និង​ស្រមើស្រមៃ​បាន​ស៊ីជម្រៅ​នោះ​គឺ ការចង​មុខ​បិទ​ភ្នែក​។ ល្បែង​នេះ​អាចធ្វើ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ប្លែក​ដោយសារ​គាត់​មិនអាច​មើល  អ្វី​ឃើញ​ទាំងអស់ ខណៈពេលដែល​អ្នក​កំពុង​ធ្វើ​ប្រតិបត្តិការ​បបោសអង្អែល និង​វាយលុក​សម្រុក​ដល់​ទិសដៅ​។​
​ការប្រើប្រាស់​ឧបករណ៍​ជំនួយ​
        ​ឧបករណ៍ ជំនួញ​ត្រូវ បាន​គូស្នេហ៍​នៅ​ប្រទេស​ជឿនលឿន​ប្រើប្រាស់​ដើម្បី​បន្ថែម​រសជាតិ​លើ​គ្រែ​។ ប៉ុន្តែ​ចូរ​ចាំ​ថា អ្នក​មិនត្រូវ​យកចិត្តទុកដាក់​លើ​ឧបករណ៍​ជំនួយ​នោះ ជាង​ដៃគូ​របស់​អ្នក​ឡើយ​។​
​ការ​ក្លែងខ្លួន​ជា​មនុស្ស​មួយ​ផ្សេង​
​ការ តុបតែង​ខ្លួន​ដដែលៗ​គឺជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក​ធុញទ្រាន់ ខ្លះៗ​ដែរ​។ ប្រសិនបើ​អ្នក​ចង់​បង្កើន​បរិយាកាស​លើ​គ្រែ​ឲ្យ​ដៃគូ​មាន​អារម្មណ៍​ថា កំពុង រួមភេទ​ជាមួយ​មនុស្ស​ថ្មី​ប្លែក​មុខ​នោះ អ្នក អាច​សាកល្បង​ប្ដូរ​ម៉ូដ​សក់​ដោយ​ពាក់​សក់ ឬ​ស្ទីល​ស្លៀកពាក់​ក៏បាន​។​
​រួមភេទ​នៅមុខ​កញ្ចក់​
​នៅ តាម​សណ្ឋាគារ​មួយចំនួន កញ្ចក់​ធំៗ​ត្រូវបាន​បំពាក់​នៅ​គ្រែ​គេង ជាពិសេស​បន្ទប់​ផ្សំ​ដំណេក​រាត្រី​ចន្ទ​ទឹកឃ្មុំ​តែម្តង​។ ការ​រួមភេទ​នៅមុខ​កញ្ចក់ អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​រឹតតែ​សិច​ស៊ី​។ ការរួម​ភេទ​នៅមុខ​កញ្ចក់​វា​ស្រដៀង​នឹង​ការអនុវត្ត​បណ្ដើរ មើល​ភាពយន្ត​សិច​ដែល​ដើរតួ​ដោយ​ខ្លួនឯង​បណ្ដើរ​ដែរ​៕

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved