Breaking News
Loading...
Friday, September 20, 2013

ស្ដ្រីម្នាក់ធ្លាក់ក្នុងរណ្ដៅថ្ម អស់រយៈពេល ១៦ថ្ងៃនៅរស់រានមានជីវិត


យោងតាមប្រភពព័ត៌មានប្រទេសចិន បានឲ្យដឹងថា មានស្រ្ដីម្នាក់បានឈរអស់រយៈពេល ១៦ថ្ងៃ ក្នុងរណ្ដៅថ្មមួយក្នុងប្រទេសចិន។ នាងតែងតែស្រែកឲ្យគេជួយជារៀងរាល់ថ្ងៃ ហើយក៏ចាប់ផ្ដើមអស់កំលាំងចិត្ត ក៏ប៉ុន្តែនាងនៅតែរស់រានមានជីវិត ដោយសារតែពិសារពោតឆៅ និងទឹកភ្លៀង។

អ្នកស្រី Su QiXiu អាយុ ៤៨ឆ្នាំ បានធ្លាក់ចូលក្នុងរណ្ដៅមួយ ដែលមានជម្រៅជិត ៤ម៉ែត្រក្នុងចំការពោតមួយ ខេត្ត ហ៊ឺណាណ ប្រទេសចិន។ ប្ដី និងកូនរបស់គាត់បានដើររកគាត់ គ្រប់ទីកន្លែង តែនៅតែរកមិនឃើញ តែកាលពីថ្ងៃច័ន្ទនេះ នាងត្រូវបានអ្នកដំណើររកឃើញ និងជួយឲ្យចេញពីរណ្ដៅនោះ។

អ្នកស្រី QiXiu មានប្រសាសន៍ថា គាត់បានស្រែកជារៀងរាល់ថ្ងៃ អស់រយៈពេល ១៦ថ្ងៃ ហើយនិយាយរឿងមិនបានការជាច្រើន មានពេលខ្លះគាត់អស់សង្ឃឹម ថាមិនអាចចេញពីរណ្ដៅឆ្កូតឡប់នេះបានឡើយ។ មុនពេលដែលនាងធ្លាក់ចូលក្នុងរណ្ដៅនេះ នាងបានបេះពោតជាច្រើន ដាក់តាមខ្លួន ដែលនេះជាមូលហេតុអាចឲ្យនាងរស់បាន រហូតដល់ ១៦ថ្ងៃ ជាមួយនឹងទឹកភ្លៀង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ហេតុការណ៍មួយនេះ? 

កែសម្រួលដោយ អៀង

ខ្មែរឡុត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved