Breaking News
Loading...
Friday, September 20, 2013

[UPDATE] លទ្ធផលការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Europa League


បន្ទាប់ពីការប្រកួតបាល់ទាត់ ក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champion League បានបញ្ចប់ទៅចប់សព្វគ្រប់ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌបន្ទាប់ Europa League បានចូលមកដល់កាលពីម្សិលមិញនេះ ដោយមានការប្រកួតសរុប ២៤ ប្រកួត ត្រូវនឹង ១២ពូល។

ក្នុងចំណោម ១២ពូលនេះ គឺមានក្រុមចម្រុះមកពីគ្រប់តំបន់អឺរ៉ុប ដែលសុទ្ធតែមានភាពខ្លាំងរៀងៗខ្លួន ទើបអាចឈានចូលក្នុងក្របខ័ណ្ឌបាល់ទាត់មួយនេះ។ ក្នុងនោះ គេសង្កេតឃើញក្រុមមកពីចក្រភពអង់គ្លេស គឺមាន៣ ក្រុម មានដូចជាក្រុមមាន់គក Tottenham Hotspur និងក្រុមចំនូលថ្មី Wigan ជាមួយនឹងក្រុម Swansea។ ចំនែកឯក្រុមដែលមានឈ្មោះល្បីដូចជា ក្រុម Valencia ក្រុម PSV ក្រុម Sevilla ក្រុម Lazio ជាដើមសុទ្ធតែមានឈ្មោះ ក្នុងការប្រកួតដណ្តើមពានរង្វាន់ Europa Leauge នេះដូចគ្នា។

គួរបញ្ជាក់ផងដែរថា ទាំងការប្រកួតក្របខ័ណ្ឌ Champion Leauge និង Europa League គឺនៅមានរយៈពេលយូរបន្តទៀត ពោលគឺនៅសល់ ៥ប្រកួតទៀតឯណោះក្នុងពូល ទើបអាចសម្រេចថា ក្រុមណាមានសមត្ថភាពឡើងទៅវគ្គជម្រុះ ដើម្បីគ្រងដំណែងជើងឯក នៃក្របខ័ណ្ឌនិមួយៗ។


តារាងលទ្ធផល Europa Leage


តារាងចំណាត់ថ្នាក់តាមពូលនិមួយ
























តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះលទ្ធផលនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved