Breaking News
Loading...
Friday, September 20, 2013

កូនកំលោះកាត់ប្រដាប់ភេទខ្លួនឯងចោល មុននឹងពិធីចាប់ផ្ដើម


គូស្នេហ៍មួយគូ បានពន្យាពេលរៀបការ ក្រោយពីកូនកំលោះ បានកាត់ប្រដាប់ភេទរបស់ខ្លួនចោល មុននឹងពិធីរៀបការចាប់ផ្ដើមនៅក្នុងព្រះវិហារជាង មួយម៉ោង។

ហេតុការណ៍ទាំងនេះ បានកើតឡើងនៅ ប្រេនវូត ប្រទេសអង់គ្លេស ដែលបុរសនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ ក្រោយពីបុរសនេះមិនអាចទប់អារម្មណ៍ខ្លួនឯង ដោយបោកកៅអីនៅក្បែរខ្លួន ហើយភ្លាមៗនោះ គេប្រទះឃើញឈាមរបស់បុរសនេះ នៅពាសពេញឥដ្ឋ។ តាមភ្ញៀវចូលរួម ក្នុងពិធីរៀបការនេះ ដែលបានទៅដល់មុនកាលកំណត់ បាននិយាយថា ពួកគេត្រូវបានហាមឃាត់មិន ឲ្យចូលក្នុងព្រះវិហារ ដោយសារតែកូនកំលោះ បានកាត់ប្រដាប់ភេទខ្លួនឯង ដោយប្រើកន្ដ្រៃ។ តែមិនអស់ចិត្ដភ្ញៀវម្នាក់ បានចូលទៅក្នុងព្រះវិហារ ក៏ឃើញរបស់ម្យ៉ាងនៅលើឥដ្ឋ ដែលដំបូងលោកគិតថា នេះជាផ្នែកមួយនៃដៃរបស់កូនកំលោះ តែការពិតនេះជាប្រដាប់ភេទរបស់កូនកំលោះសោះ។

បន្ទាប់ពីបញ្ជូនកូនកំលោះ ទៅកាន់មន្ទីរពេទ្យ ប៉ូលីសបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា បុរសនេះមានបញ្ហាខួរក្បាល តែទោះជាយ៉ាងណា ខាងប៉ូលីសនឹងធ្វើការបិទព្រះវិហារ ដើម្បីធ្វើការសើុបអង្កេតសារជាថ្មី។

តើពិតជាអាចទៅរួចទេ ដែលមនុស្សម្នាក់អាច កាត់ប្រដាប់ភេទខ្លួនឯងចោល ដោយសារតែបញ្ហាខួរក្បាលនោះ? ប្រិយមិត្ដយល់យ៉ាងណា?

 

 

ខ្មែរឡូត

 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved