Breaking News
Loading...
Tuesday, September 24, 2013

បុរសម្នាក់ រកឃើញនូវសារក្នុងដប មានអាយុកាល ចាស់ជាងគេបំផុតលើពិភពលោក!


កាណាដា៖ បុរសម្នាក់ បានរកឃើញនូវសារក្នុងដបមួយ ដែលមានអាយុ ជាច្រើនសិបឆ្នាំមកហើយ និងអាចជាសារក្នុងដប ដែលមានអាយុកាល ចាស់ជាងគេបំផុតនៅលើពិភពលោក ទៀតផង។

លោក Steve Thurber ជាអ្នកដែលបានរកឃើញ នូវសារក្នុងដប មួយនេះ ហើយគាត់បានប្រាប់ សារព័ត៌មានបរទេសមួយ ឲ្យដឹងថា គាត់មិនទាន់បានបើកគំរបដប នៅឡើយនោះទេ ប៉ុន្តែគាត់អាចមើលឃើញថា មានអ្វីខ្លះ នៅខាងក្នុងដបនោះ ហើយមានសារមួយ ត្រូវបានចុះហត្ថលេខា ដោយឈ្មោះ Earl Willard នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ១៩០៦។ គាត់គិតថា ដបនេះអាចនឹងមានសារៈសំខាន់ សំរាប់ប្រវត្តិសាស្រ្ត ហេតុនេះហើយទើបគាត់ មិនទាន់ចង់បើកនៅឡើយ គឺទុកអោយវានៅទ្រង់ទ្រាយដើមសិន។ យ៉ាងណាមិញ ដបដែលលោក Steve រកឃើញនេះ មានអាយុ ១០៧ឆ្នាំ មកហើយ បើតាមកាលបរិច្ឆេទ នៅលើសារក្នុងដបនោះ ហើយបើពិតជា ដូច្នេះមែននោះ សារក្នុងដបនេះ នឹងអាចមានអាយុ កាលចាស់ជាង សារក្នុងដបចាស់បំផុត ដែលជាប់កំណត់ត្រា Guinness កាលពីពេលមុន ដែលមានអាយុ ៩៧ឆ្នាំ និង ៣០៩ថ្ងៃ នៅក្នុងសមុទ្រ ក្រោយពីរកឃើញ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?










ដោយ សី

ខ្មែរឡូត 

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved