Breaking News
Loading...
Wednesday, September 18, 2013

រថយន្តបុកម៉ូតូបើករត់ បុកបង្គោលភ្លើងផ្ទុះឆេះផ្អើល យប់ម៉ិញ១៨កញ្ញា


ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់គួរអោយញាក់សាច់មួយ​ បានបង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង រហូតមាន ពលរដ្ឋចំនួនបានយល់ច្រលំស្មានថា ជាករណីបាតុករ បង្កភាពភ្ញាក់ផ្អើលដោយដុតរថយន្ត និងម៉ូតូ ឬក្នុងករណីណាមួយផ្សេងព្រោះតែមិនឭស្នូរសំលេង បុកគ្នា និងមិនឃើញអ្នកបើកម៉ូតូ និងអ្នកបើកបររថយន្តនៅទីកន្លែងកើតទេ។

ពលរដ្ឋខ្លះបានប្រាប់ថា ជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តប្រអូឌីពណ៌ខ្មៅ មិនបានចាំ ស្លាកលេខទេ ឃើញមានអ្នកបើកបរម្នាក់បានចុះពី លើរថយន្តរត់គេចបាត់ភ្លាមៗ បន្ទាប់ពីបង្កហេតុ ជិះបុកម៉ូតូតូច១គ្រឿងជាជជុះផលិតនៅប្រទេសចិន តាំងពីនៅចំណុចម្តុំមុខហាងខារ៉ាអូខេ លុច្សសារី នៅម្តុំទួលស្វាយព្រៃ ហើយព្យាយាមបើក រត់មកដល់ម្តុំសន្ធរមុខ លើបណ្តោយ វិថីម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក នៅម៉ោង១២:៣០នាទីពាក់កណ្តាល អាធ្រាត ចូលថ្ងៃទី១៨កញ្ញា ទើបរថយន្តជ្រុលចង្កូតទៅបុក បង្គោលភ្លើងតាមផ្លូវនោះ បណ្តាលអោយ រថយន្តនោះផ្ទុះឆេះតែម្តង ឭថាម្ចាស់ម៉ូតូរងរបួសធ្ងន់ ។

ប្រភពដដែលបានបន្តថា ហេតុការណ៍នេះធ្វើអោយភ្ញាក់ផ្អើល ឯអ្នកខ្លះមិនបានដឹងក៏នំាគ្នាផ្អើលថា បង្កឡើងដោយបាតុកនាំគ្នាដុតរថយន្តនិងម៉ូតូ និងខ្លះក៏ថាបណ្តាលមកពីករណីផ្សេងៗ តាមការនឹក​ឃើញដោយសារតែធ្លាប់មានព្រឹត្តិការណ៍ដុតរថយន្ត នៅមុខវត្តស្ទឹងមានជ័យកន្លងមក និងព្រឹត្តិការណ័ប៉ះទង្គិចគ្នាដោយ ក្រុមបាតុកម្មខុសច្បាប់របស់បក្សប្រឆាំងកាលពីពីរបីថ្ងៃមុននេះ។

តាមការអះអាងអោយដឹងទៀតថា បន្ទាប់កើតហេតុទោះបីសមត្ថកិច្ចបានព្យាយាមពន្លត់ ក៏អណ្តាតភ្លើងបានឆាបឆេះទាល់តែអស់កំហឹង ទាំងម៉ូតូនិងរថយន្តខ្លោចអស់ដូចដែកអេតចាយ ៕
ប្រភពពីៈ KhmerOnlineNews

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved