Breaking News
Loading...
Thursday, September 19, 2013

រឿង​រ៉ាវ​អាថ៌​កំបាំង​នៅពី​ក្រោយ​ករណី​ស្ត្រី​បម្រើ​ការ​ងារ​តាម​ផ្ទះ​ម្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ​របស់​មន្ត្រី​គយ​


​ខេត្ត​ព្រះសីហនុ ៖ នារី​វ័យក្មេង​ម្នាក់ ដែលជា​អ្នកបម្រើ​ការងារ​តាម​ផ្ទះ បានសម្រេច​ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​ផ្ទះ​របស់​មន្ត្រី​គយ​ម្នាក់ ដែល​នាង​រស់នៅ​ជាមួយ  ​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សី​ហនុ ដោយ​ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់​។​

 

​ប្រភពព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នារី​វ័យក្មេង​ដែល​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​ខាងលើនេះ​មានឈ្មោះ ហឹ​ត គឹម​ស៊ន់ អាយុ ២៣​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ជ្រុំ​ជ្រី ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ សព្វថ្ងៃ​បម្រើ​ការងារ​នៅក្នុង​ផ្ទះ​របស់​មន្ត្រី​គយ​ម្នាក់​ឈ្មោះ អាត កនិដ្ឋា ដែលមាន​ទីតាំងនៅ​ចំណុចកើតហេតុ​ខាងលើ​។​

 

​បើតាម​ប្រភពពី​ម្ចាស់ផ្ទះ​ដែល​ស្ត្រី​រងគ្រោះ​រស់នៅ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​លេបថ្នាំ​ងងុយគេង អស់​ប្រមាណ​ជាង​២០​គ្រាប់ ដើម្បី​សម្លាប់ខ្លួន​ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​គេ​ប្រទះឃើញ​ទាន់ ក៏បាន​បញ្ជូន​ជនរងគ្រោះ​មក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។ ទាក់ទិន​នឹង​ការសម្លាប់​ខ្លួន​ខាងលើនេះ ត្រូវបាន​ម្ចាស់ផ្ទះ​ឲ្យ​ដឹងថា កន្លងមក​ស្ត្រី​រងគ្រោះ​តែងតែ​រអ៊ូរទាំ តូចចិត្ត​នឹង​វាសនា​​ដែល​កើតមក​មាន​ជីវភាព​ក្រីក្រ ដើរ​ស៊ីឈ្នួល​ធ្វើការ​តាម​ផ្ទះ​ឲ្យ​គេ ទើប​នាង​សម្រេចចិត្ត​សម្លាប់ខ្លួន​បែបនេះ​។​

 

​ប៉ុន្តែ​បើតាម​ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រាកដជា​បញ្ហា​អ្វី​ផ្សេងទៀត​នៅ​ពីក្រោយ​ករណី​សម្លាប់ខ្លួន​នេះ ព្រោះ​ខណៈពេលដែល​ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បានតែ​មួយសន្ទុះ ក៏ត្រូវ​ភាគី​ម្ចាស់ផ្ទះ​ដឹកបញ្ជូន​ចេញពី​មន្ទីរពេទ្យ​យក​ត្រឡប់មកផ្ទះ​វិញ ដែល​ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​គេ​សង្ស័យថា ប្រហែលជា​ម្ចាស់ផ្ទះ​មានបំណង​បិទបាំង​រឿង​អ្វីមួយ​ ទើប​មិន​ទុក​ឲ្យ​ជនរងគ្រោះ​សម្រាក​ព្យា​បាល​​នៅ​មន្ទីរពេទ្យបែបនេះ ព្រោះ​ខ្លាច​ត្រូវ​ក្រុម​កាសែត​សាកសួរ​ដឹង​រឿងរ៉ាវ​អ្វី​ផ្សេង​៕

1

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved