Breaking News
Loading...
Thursday, September 19, 2013

បុរស​ម្នាក់រស់នៅ​ព្រៃភ្នំ​ ធ្វើ​រូប​សំណាក​4​ខ្លួន​​មនុស្ស​ក្បាល​ឆ្កែ


ខេត្តកំពត ៖ បុរសម្នាក់ បន្ទាប់ពីលែងលះប្រពន្ធ ក៏ចាកចេញពីភូមិស្រុក ទៅរស់នៅតំបន់ជួរភ្នំ តែម្នាក់ឯង ហើយបានកសាងរូបសំណាកចំនួន៤ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមានចម្ងល់នោះ គឺក្នុងចំណោមរូបសំណាក់ទាំងអស់ មានរូបសំណាកតែមួយទេ ជាបុរសកសិករ ពាក់មួក ក្រវាត់ក្រមានៅចង្កេះ និងលីចប ។

ដោយឡែក រូបសំណាក៣ទៀត មានខ្លួនជាមនុស្សតែក្បាលឆ្កែ ហើយក្នុងចំណោមរូបសំណាកបីនោះ គឺមានរូបជាស្ត្រីម្នាក់ពកូន ដែលរូបស្ត្រីនោះ គឺក្បាលឆ្កែផង និងពស់វែកផង ឯរូបកូនដែលស្ត្រីនោះ ពក៏ក្បាលឆ្កែដែរ តែរូបសំណាកផ្សេងទៀតក្បាលឆ្កែ តែដៃកាន់ដំបង ។

បុរសដែលបែកបាក់គ្រួសារនេះឈ្មោះ សាយ អ៊ីម អាយុ៥២ឆ្នាំ  រស់នៅភូមិដើមចំរៀកឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។ អ្នកស្រុកកំពុងតែឆ្ងល់ពីបុរសរូបនេះដែលចំណាយថវិកាជួលគេឆ្លាក់រូបសំណាកនេះ ។ បើតាមឈ្មោះអ៊ុន ទិត ជាអ្នកធ្វើរូបសំណាកនេះនិយាយថា រូបសំណាកមួយចំណាយអស់ទឹកប្រាក់ ១លានរៀល ប៉ុន្តែថ្មីៗនេះបុរសឈ្មោះ សាយ អ៊ីម លក់ដីបានលុយជាង៣ពាន់ដុល្លារ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved