Breaking News
Loading...
Friday, September 20, 2013

ចិន​បើក​វគ្គ​ហ្វឹកហ្វឺន​យោធា​សម្រាប់​សិស្ស​និស្សិត​នៅ​ឧ​ត្ត​មសិ​ក្សា​


​ក្រុង​ក្វាង​ចូ​វ៖ ​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ​ក្រុង​ក្វាង​ចូ​វ​រាប់ពាន់នាក់​បានទទួល​ការបណ្តុះបណ្តាល​ហ្វឹកហ្វឺន​យោធា​ចាប់តាំងពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៣ មកម្ល៉េះ ។ និស្សិត​ទាំងនោះ​នឹង​ហ្វឹកហាត់​ក្បួន​កងទ័ព​នៅក្នុង​ប្រទេស​ចិន​ដែលមាន​រយៈពេល​បី​សប្តាហ៍ នេះ​បើតាម​វេ​ប​សាយ​ឆាយ​ណា​ដេលី ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​បើតាម​វេ​ប​សាយ​នេះ ការបណ្តុះបណ្តាល​ក្បួន​យោធា​នៅពេលដែល​អ្នក​កំពុងតែ​សិក្សា​នៅក្នុង​មហាវិទ្យាល័យ​បែបនេះ​វា​មិន​ខុស​នោះទេ ផ្ទុយទៅវិញ​វា​ជា​ការល្អ​សម្រាប់​ជួយ​ពង្រឹង​វិន័យ និង​ការរៀនសូត្រ ព្រមទាំង​រៀនធ្វើការ​រួមគ្នា​ជា​ក្រុម​ផងដែរ​។

​វេ​ប​សាយ​ដ​ដេ​ល​នេះ​បាន​បន្តថា ម្យ៉ាងទៀត​នៅពេលដែល​ប្រទេស​ត្រូវការ ពួកគេ​អាចនឹងទទួល​បាន ឬ​ការចូលទៅ​ក្នុងស្ថានភាព​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​វា​ដើម្បី​ការពារ​ប្រទេស​ដែល​ពួកគេ​មានចំណេះដឹង​ជា​មូលដ្ឋាន​មួយចំនួន​ស្រាប់​ពី​របៀប​ធ្វើ​វា​នោះទេ​។​ ​

សូម​ទស្សនាការ​ហ្វឹកហាត់​ក្បួន​កងទ័ព​ដល់​យុវ​និស្សិត​សាកលវិទ្យាល័យ​ក្រុង​ក្វាង​ចូ​វ តើ​ពួកគេ​ស្វាហាប់​យ៉ាងណា ?

vk2009c5 vk2009c3 vk2009c2 vk2009c1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved