Breaking News
Loading...
Friday, September 20, 2013

ភ្ញាក់ផ្អើល​នឹង​ដួង ហ្សូ​រី​ដា តារា​សិល្បៈ​ខ្មែរ​មានកូន


​រាជធានីភ្នំពេញ៖ ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ហើយ​សំណួរ​ជាច្រើន​ក៏មាន​ជា​បន្តបន្ទាប់​ក្រោយពី​ឃើញ​កញ្ញា ដួង ហ្សូ​រី​ដា តារា​ដ៏​មាន​ប្រជាប្រិយ​រូបនេះ​បានបង្ហាញ​រូប​កូនប្រុស​ឬ​ស្រី​ដ៏​ទ្រលុកទ្រលន់​គួរ​ឲ្យ​ស្រឡាញ់ និង​គ្រឺត​ក្នាញ់​នោះ​។ អ្នកខ្លះ​សរសើរ​ថា​ស្អាត អ្នកខ្លះ​សួរថា​តើ​ជា​កូន​សំណព្វចិត្ត​ឬ​? មានកូន​ហើយ រៀបការ​ពី​អង្កាល់​? ​

​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ពុធ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Zorida Doung Fan Page ដែលមាន​អ្នក​ចុច​ចូលចិត្ត like 8497 គេ​ឃើញ​កញ្ញា ដួង ហ្សូ​រី​ដា មាន​បីកូន​តូច​មួយ​ខ្ទង់​អាយុ​មិន​ដល់​មួយ​ខួប​ទេ តែមាន​រូបរាង​ស្អាត​សមរម្យ មាន​សម្បុរ​សម្បក​ស្រដៀង​នាង​ផងដែរ ហើយ​នាង​ថ្នាក់ថ្នម​បី​ទំនង​ដូចជា​ម្តាយ​និង​កូ​អ៊ីចឹង​។ បន្ទាប់ពី​មិត្ត​ម្នាក់​សរសើរ​នាង​ថា​ស្អាត នាង​គ្យូ​ត នាង​ស្រស់​សោភា​ដូច​តួ​ហុងកុង នាង​មាន​មន្ត​ស្នេហ៍ ក៏មាន​មួយចំនួន​សួរ​នាង​ថា ជា​កូន​អ្នក​ឬ​? ស្របពេល​អ្នកខ្លះ​សួរថា តើ​រៀបការ​ពី​ពេលណា​នោះ​។​ ​ ​គេ​ពុំ​ដឹងថា តើ​ទារិកា​ឬ​ទារក​រូបនេះ​ជា​កូន​នាង​ឬ​យ៉ាងណាទេ ប៉ុន្តែ​រាល់​សំណួរ​ខាងលើ មិនមាន​ចម្លើយ​តប​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Zorida Doung Fan Page ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នាង​ដាក់ឈ្មោះថា Zorida Doung ក៏​មិនមាន​ប្រតិកម្ម​យ៉ាងណា​នោះដែរ​រហូតមកដល់​ថ្ងៃ​សុក្រ ទី​២០ កញ្ញា​នេះ​។

បញ្ហា​នេះ​បង្ក​ការមន្ទិលសង្ស័យ​ពី​បណ្តា​មិត្តភក្តិ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ក៏ដូចជា​ទស្សនិកជន​ជាច្រើន​។ សង្ឃឹមថា កញ្ញា ដួង ហ្សូ​រី​ដា ដែល​ក្រសោប​បាន​ភាពល្បីល្បាញ​ស្ទើរ​ដល់​កំពូល​នៃ​ភិ​ភព​សិល្បៈ​នឹង​បកស្រាយ​ចម្ងល់​ទាំងនេះ​ជាមិនខាន​។​ ​កញ្ញា ដួង ហ្សូ​រី​ដា បាន​ក្លាយជា​តារា​ស្រី​ជើងចាស់​លេចធ្លោ​មួយ​ដួង​ដែល​ទទួល​ការកោតសរសើរ​ពី​ទស្សនិកជន​ក្នុង និង​ក្រៅប្រទេស​។

នៅ​កម្មវិធី​អាណាចក្រ​តារា​២០១៣ ស្ថិតនៅក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ ពិធី​ការិនី​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុម​តារា​បង្ហាញ​ម៉ូដ Cambodia Super Models កញ្ញា ដួង ហ្សូ​រី​ដា បានបង្ហាញ​សម្រស់​យ៉ាង​ស្រស់​សោភា នៅលើ​កម្រាលព្រំ​ក្រហម និង​នៅលើ​វេទិកា ជាទី​ដែល​នាង​ប្រគល់​ពាន​ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ នៃ​កម្មវិធី​អាណាចក្រ​តារា ២០១៣​។​ ​ក្នុងនាម​ជាតា​រា​ស្រី​ជើងចាស់​ដ៏​មាន​ប្រជាប្រិយភាព កញ្ញា ដួង ហ្សូ​រី​ដា បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​កោតសរសើរ​ពី​ការ​ស្លៀកពាក់​ថា ស័ក្ដិ​សមជា​នារី​ខ្មែរ​ពិតប្រាកដ​មែន​៕ ​

vk2009b3 vk2009b2 vk2009b1

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved