Breaking News
Loading...
Tuesday, September 24, 2013

កម្ពុជា ប្រាប់បេសកកម្មការទូត កុំអោយលូកដៃ ក្នុងបញ្ហាផ្ទៃក្នុង


ប្រភព CEN

ភ្នំពេញ: ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ថ្ងៃទី​២៣ ខែកញ្ញា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រាប់​ដល់​បេសកកម្ម​ការទូត​ទាំងអស់ នៅ​ប្រទេស​កម្ពុជា កុំអោយ​លូកដៃ​ជ្រៀតជ្រែក នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ព្រះរាជាណាចក្រ​មួយ​នេះ​។​

​សេចក្តីថ្លែងការណ៍ បាន​ធ្វើឡើង​បន្ទាប់ពី​សេចក្តីថ្លែងការណ៍​ដ៏​ចម្រូងចម្រាស់​មួយ របស់លោក​ឯកអគ្គរ​ដ្ឋ​ទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ដែល​និយាយថា វត្តមាន​របស់លោក​នៅ​ក្នុងពេល​បើកប្រជុំ​សភា​លើកដំបូង កាលពី​ថ្ងៃទី​២៣ ខែកញ្ញា មិនមែន​មានន័យថា ជាការ​ទទួលស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​នោះឡើយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដែល​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​និយាយថា “ ប្រទេស​កម្ពុជា មិនអាច​ទទួលយក​អាក​ប្ប​កិរិយា​បែប​ក្រអឺតក្រទម​ណាមួយ របស់​ឯកអគ្គរដ្ឋទូត នៃ​បេសកកម្ម​ការទូត​បរទេស​ណាមួយ​ឡើយ មិន​ថា តំណាងអោយ​ប្រទេស​ណាមួយ​ឡើយ ”៕​

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved