Breaking News
Loading...
Monday, September 30, 2013

ហៅក្លើមក ផឹកស៊ីនៅផ្ទះ ផឹកស៊ីស្រវឹង ក្លើចាប់ចាប់ រំលោភប្អូនស្រី ហើយរត់គេចខ្លួនបាត់


ភ្នំពេញ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈ ដែលយុវជនម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភ នារីម្នាក់ បានសម្រេច នៅក្នុងផ្ទះ ហើយរួបគេរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ កាលពីវេលាម៉ោង ១៩និង១០នាទី យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះគ្មានលេខ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

នារីរងគ្រោះ ខាងលើមានឈ្មោះ រ.ធ.ដ អាយុ១៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ។ ចំណែកជនល្មើស ត្រូវបានគេស្គាល់ថា មានឈ្មោះ ឡាំង សុឡា អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិ ព្រែករាំង សង្កាត់កំពុងសំណាញ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះឡាំង សុឡា បានមកផឹកស៊ី ជាមួយនិងបងប្រុស នារី រងគ្រោះរហូតបានប្រហែលជាង២ម៉ោង បងប្រុសរបស់នារីឈ្មោះ រ ធ ដ ស្រវឹងស្រាឡើងទៅដេក លើផ្ទះបាត់ ។ ចំណែកជនល្មើសឈ្មោះ ឡាំង សុឡា ឃើញឱកាសល្អ ទ្រាំមិនបានក៏ធ្វើសកម្មភាព ចាប់គំរាមមិនឲ្យឈ្មោះ រ ធ ដ ស្រែក និងចាប់រំលោភនារីខាងលើ បានសម្រេច រូចរួបគេបានរត់គេចខ្លួនបាត់តែម្តង។

ភ្លាមៗ នោះក៏មានការណ៍ភ្ញាក់ ផ្អើលដល់នគរបាល មូលដ្ឋានចុះអន្តរាគមន៏ ភ្លាមៗដែរ ប៉ុន្ដែបានត្រឹមនាំនារីរង គ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីស្រាវជ្រាវជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved