Breaking News
Loading...
Monday, September 30, 2013

ជន​​បរទេសបើក​រថយន្ត​ឆ្លង​កាត់ ​ទំនប់​បង្ហៀរ​ទឹកលិច​លង់​​ ស្លាប់​៤នាក់ បាត់​ខ្លួន​២នាក់​និង​នៅ​មា​ន​ជី​វិត​ម្នាក់​​


ខេត្តព្រៃវែង ៖ ជនបរទេស៤នាក់បានស្លាប់ ម្នាក់នៅមានជីវិត និង២នាក់ទៀតបាត់ខ្លួន ខណៈពួកគេបើករថយន្តម៉ាកកាមរីឆ្លាម ឆ្លងកាត់ទំនប់បង្ហៀរទឹក(កន្លែងទឹកជ្រៅ) បណ្តាលឱ្យលិចរថយន្ត មានមនុស្សស្លាប់និងបាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះ កើតឡើង កាលពីចន្លោះម៉ោង៧ទៅ៨យប់ថ្ងៃទី២៩ កញ្ញា ២០១៣ ចំណុចផ្លូវទំនប់បង្ហៀរទឹក ស្ថិតក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនបរទសខាងលើមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនៅឡើយ ហើយជនជាតិអ្វីនោះក៏មិនទាន់ដឹងដែរ ហើយមកដល់ពេលនេះ សមត្ថកិច្ចកំពុងដុតដៃជើង តាមស្វែងរកអ្នកដែលបាត់ខ្លួនបន្តទៀត ៕

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved